ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ បន្ទាប់​ពី​លោក សេដ្ឋា ថា​វេ​ស៊ី​ន ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង?

5 ខែ មុន

តុលាការ​ធម្មនុញ្ញ បាន​រក​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វេ​ស៊ី​ន មាន​ពិរុទ្ធ​ពី​បទ «​រំ​លោ​.​ភ​ក្រមសីលធម៌​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​តែងតាំង​អតីត​ទណ្ឌិត​ឲ្យ​ក្លាយជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​» ហើយ​សម្រេច​បណ្តេញ​លោក​ចេញពី​តំណែង​ដែល​កាន់កាប់​មិន​ដល់​មួយ​ឆ្នាំ​។ សារព័ត៌មាន​ថៃ​ធំ​ៗ បាន​រាយការណ៍​ថា…

តុលាការ​ធម្មនុញ្ញ បាន​រក​ឃើញ​ថា លោកនាយក​រដ្ឋមន្ត្រី​ថៃ សេដ្ឋា ថា​វេ​ស៊ី​ន មាន​ពិរុទ្ធ​ពី​បទ «​រំ​លោ​.​ភ​ក្រមសីលធម៌​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ការ​តែងតាំង​អតីត​ទណ្ឌិត​ឲ្យ​ក្លាយជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី​» ហើយ​សម្រេច​បណ្តេញ​លោក​ចេញពី​តំណែង​ដែល​កាន់កាប់​មិន​ដល់​មួយ​ឆ្នាំ​។ សារព័ត៌មាន​ថៃ​ធំ​ៗ បាន​រាយការណ៍​ថា សេចក្តីសម្រេច​កាលពី​ថ្ងៃ​ពុធ ក៏​បញ្ចប់​មុខ​តំណែង​ទាំងអស់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី ប៉ុន្តែ​រដ្ឋមន្ត្រី​នឹង​បន្ត​នៅ​ក្នុង​សមត្ថកិច្ច​ជា​រដ្ឋាភិបាលចាំផ្ទះ​។

តាម​សេចក្តីសម្រេច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ភូមិ​ថា​ម វី​ចា​យ៉ា​ឆៃ (Phumtham Wechayachai) នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី រហូត​ដល់​នាយក​រដ្ឋមន្ត្រី អាច​ត្រូវ​បាន​ជ្រើសរើស​ដោយ​សភាតំណាងរាស្ត្រ​។

លោក សេដ្ឋា បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​វិមាន​រដ្ឋាភិបាល​ថា លោក​គោរព​ការ​សម្រេច​របស់​តុលាការ បើ​ទោះបីជា​វា​មិនមែន​ជា​អ្វី​ដែល​លោក​បាន​សង្ឃឹម​ក៏​ដោយ​។ លោក​បាន​ថ្លែង​ថា «​ខ្ញុំ​មិន​មាន​សិទ្ធិ​អំណាច​ណាមួយ​នៅ​សេសសល់​ទេ​»​។ «​អំណាច​ឥឡូវ នៅ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​»​។

លោក​បាន​និយាយ​ថា ប្រសិនបើ​លោក ភូមិ​ថា​ម មិន​អាច​កាន់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​បាន​ទេ ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ទៀត គឺ លោក ស៊ូ​រី​យ៉ា ជ​ម្រុ​ងរ​ង​គិត (Suriya Juangroongruangkit ) នឹង​ចូល​កាន់​តំណែង​ជំនួស​។

ការ​សម្រេច​បណ្តេញ​លោក សេដ្ឋា និង​គណរដ្ឋមន្ត្រី​របស់​លោក គឺ​ធ្វើ​ឡើង​ដោយ​សេចក្តីសម្រេច​របស់​ចៅក្រម​៩​រូប នៅ​ក្នុង​សម្លេង​៥​ទល់​នឹង​៤ ក្រោយ​ពេល​ដែល​អតីត​សមាជិក​សភា​ចំនួន​៤០​រូប បាន​ដាក់​ពាក្យបណ្ដឹង ប្រឆាំង​លោក ។

លោក​សេដ្ឋា ត្រូវ​បាន​ជ្រើសរើស​ជា​នាយក​រដ្ឋមន្ត្រី​ទី​៣០ របស់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​មុន ដោយ​មាន​សម្លេង​គាំទ្រ ៤៨២​សំឡេង ប្រឆាំង​១៦៥ និង​អនុប្បវាទ​៨១​សម្លេង ខណៈ​ដែល​រដ្ឋាភិបាល​ដែល​លោក​ដឹកនាំ គឺ​រដ្ឋាភិបាលចម្រុះ ១១ គណបក្ស មាន​សម្លេង​សរុប​៣១៤​អាសនៈ នៅ​ក្នុង​សភា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ