ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា.ប់បែកទម្ងន់ដល់ទៅ៣៤០គីឡូក្រាមរកឃើញក្បែរភ្នំពេញ

4 ខែ មុន
  • ភ្នំពេញ

គ្រា.ប់បែ.ក​មួយ​គ្រា.ប់ ​ដែល​មាន​ទម្ងន់​ដល់​ទៅ៣៤០ គីឡូក្រាម ​ត្រូវ​បាន​ប្រទះ​ឃើញ​ហើយ​ត្រូវ​បាន​ជំនាញ​ដោះ​បន្សាប​បាន​យ៉ាង​ជោគជ័យ​ កាលពី​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​២០២៤ ។ លោក ហេង…

0:00
0:00

គ្រា.ប់បែ.ក​មួយ​គ្រា.ប់ ​ដែល​មាន​ទម្ងន់​ដល់​ទៅ៣៤០ គីឡូក្រាម ​ត្រូវ​បាន​ប្រទះ​ឃើញ​ហើយ​ត្រូវ​បាន​ជំនាញ​ដោះ​បន្សាប​បាន​យ៉ាង​ជោគជ័យ​ កាលពី​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​២០២៤ ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​អះអាង​ថា គ្រា.ប់បែក​នេះ គឺជា​ប្រភេទគ្រា.ប់បែ.ក​ទម្លាក់​ពី​យន្តហោះ​នេះ ប្រភេទ​M117 ទម្ងន់​ប្រមាណ​៣៤០​គីឡូក្រាម ប្រវែង​ប្រមាណ​២​ម៉ែត្រ​ ។

លោក​បាន​បន្ត​ថា វា​ត្រូវ​បាន​កម្លាំង​ជំនាញ​អង្គភាព​ស៊ី​ម៉ាក់​ បាន​ដោះ​បន្សាប​ និង​ដឹក​ជញ្ជូន​ដោយ​សុវត្ថិភាព​ក្រោយ​ពេល​ដែល​គេ ប្រទះ​ឃើញ​កប់​ក្នុង​ដី​នៃ​វាលស្រែ ​ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ ។

លោក​បាន​បន្ត​ថា គ្រាប់បែក​ប្រភេទ​នេះ ត្រូវ​បាន​ទម្លាក់​បរិមាណ​យ៉ាងច្រើន​ និង​ត្រូវ​បាន​ទម្លាក់​ដោយ​យន្តហោះ​ប្រភេទ​B-52G ក្នុង​សង្គ្រាម​ឥណ្ឌូចិន​ ។

គ្រាប់បែក​ប្រភេទ​M117 ត្រូវ​បាន​គេ​ដឹង​ថា គឺជា​យុទ្ធ​ភ័​ណ្ឌ​ដែល​ប្រើ​ដោយ​កងទ័ព​អា​មេ​រិ​ក កាលពី​អំឡុង​សង្គ្រាម​កូរ៉េ សង្គ្រាម​នៅ​ឥណ្ឌូចិន ។ វា​ត្រូវ​បាន​បង្ហាញ​វត្ត​មាននៅ​លើ​ពិ​ភ​បលោក​ចាប់ពី​ឆ្នាំ​នៃ​ទស្សវត្សរ៍ ១៩៥០​មក ។

តាម​សេចក្តីរាយការណ៍​ដែល​គេ​បាន​កត់ត្រា នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល និងហា​ម៉ាស ដែល​ផ្ទុះ​នៅ​ខែតុលា ឆ្នាំ​២០២៣​មក វា​ក៏​បង្ហាញ​វត្តមាន នៅ​ក្នុង​ការ​វាយប្រហា​តាម​អាការ​លើ​ក្រុង​ហ្គា​ស្សា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ