ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​មុខសញ្ញា​២ក្រុម ១​ក្រុម​ពាក់​ព័ន្ធ​អំពើ​ឃា.តកម្ម ១​ក្រុមទៀត​​លួ.ច​កាច់​បំបែ.ក​សោ​ក​ម៉ូតូ និង​ទទួលផល​ចោរក.ម្ម​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក អេ​ង សោភា នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ២៩…

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក អេ​ង សោភា នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ២៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០២ និង ២០​នាទី រំលង​អធ្រាត្រ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​23Eo ផ្លូវ​លេខ​38 ស្ថិត​នៅ ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី អំពើ​ឃាតកម្ម (​ប្រើ​ដែក​ចុង​ស្រួច​ចាក់​បណ្តា ល​ឲ្យ​ស្លាប់​) និង អំពើ​លួច (​កាច់​បំបែក​សោ​រក លួច​យក​ម៉ូតូ​) មួយ​បាន​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព កាច់​បំបែក​សោ ក លួច​យក​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ កំពត 1I-2089  រួច​ជិះ​គេចខ្លួន ។

ភ្លាម​នោះ​ជន​រង​គ្រោះ​ឃើញ ក៏​ស្រែក​ឆោ​រ​ឡោ​ឡើង ហើយ​ក៏​មាន​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក CSOOPY ពណ៌​ខ្មៅ ដេញ​តាម​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ បាន​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ជន​រង​គ្រោះ​ស្ទុះ​ចូល​ទៅ​ចាប់ ទើប​មានការ​ប្រវាយ​ប្រតាយប្រតប់​គ្នា ជាមួយ​ជន​ស​ង្ស័ យ​ម្នាក់​នោះ បន្ទាប់​មក​ជនសង្ស័យ​បាន​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ជន​រង​គ្រោះ​ត្រូវ​ចំ​ដើមទ្រូង​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ កន្លែង ហើយ​ជនសង្ស័យ​៣​នាក់ ក៏​ជិះ​ម៉ូតូ​ដែល​លួច​បាន​គេចខ្លួន​បាត់ ។

លោក​វរៈសេនីយ៍ទោ អេ​ង សោភា បន្ត​ថា ៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អ យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរ បាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​២៣និង​០០​នាទី ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣ នាក់ ជា បន្តបន្ទាប់ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ និង​ដោយ​មានការ​ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បន្ត​ការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​អ្នក​ទទួលផល​បន្ត​គ្នា​ចំនួន​០៤​នាក់ បន្ថែម​ទៀត នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៥ និង ០០​នាទី នៅ​ចំណុច​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ក្នុង​ករណី​អំពើ​ឃាតកម្ម​ន​ឈ្មោះ តុញ ខេ​ង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ បុគ្គលិក​ចាក់​សាំង​កាល់​តិច ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

 ​ចំណែក​ជន​រង​គ្រោះ​ក្នុង​ករណី​លួច កាច់​បំបែក​សោរ​ម៉ូតូ មានឈ្មោះ ស៊ី រ័​ត្ន​ផា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សម្ភារ​បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ កំពត 1I-2089 ។

រីឯ​ជនសង្ស័យ​ទាំង​៧​នាក់ ដែល​ចាប់ខ្លួន​មាន ៖ ១.​ឈ្មោះ សួន បញ្ញា ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ផ្សារ​ដើ មគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​ជន​ដៃដល់​ចាក់​សម្លាប់​ជន​រង​គ្រោះ និង​លួច​ម៉ូតូ​) ។

២-ឈ្មោះ នុ​ត សុ​ផានិត ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​សហចារី​) ។
៣-ឈ្មោះ លី សេង​ហុង ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ មិន​ពិតប្រាកដ (​សហចារី​) ។

៤-​ឈ្មោះ ម៉​ម សុវណ្ណ ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ មុខរបរ រត់​ផាស​អាប់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​អ្នក​ទទួលផល​) ។
៥-ឈ្មោះ ពៅ សំណាង ហៅ ដែន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ជាងដែក ស្នាក់​នៅ ភូមិ​តា​ពេជ្រ ឃុំ​ឈ្វាំង ស្រុក​ពញ្ញារ​ឮ ខេត្ត​កណ្តា (​អ្នក​ទទួលផល​) ។

៦-​ឈ្មោះ ជៀវ សុ​ជាតិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ គក់​ជេរ​រថយន្ត ស្នាក់​នៅ​ភូមិ​ស្រែ​អំពិល ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្ត កណ្តាល (​អ្នក​ទទួលផល​) ។
៧-​ឈ្មោះ ផេង សុខ​ផា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ ធ្វើ​មេន​បូជាសព ស្នាក់​នៅ​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នក​ទទួលផល​) ។

​វត្ថុ​តាង​ចាប់​យក ៖
-ម៉ូតូ ១​គ្រឿង ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ (​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​) ។
-​សោរ​ច្នៃ​សម្រាប់​កាច់​បំបែក ក ម៉ូតូ ចំនួន​៣​ដើម និង​ដង​សោ​ភ្ជាប់ ០២​ដើម ។

​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ០៣​ថង់​តូច នឹង​សម្ភារ​ផ្សេង​ៗ មួយ​ចំនួន ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ