អ៊ីរ៉ង់នឹងមិនវាយប្រហារអ៊ីស្រាអែលបើមានបទឈប់.បា.ញ់នៅហ្កាហ្សា
ទីក្រុងវ៉ាស៊ីនតោន៖ លោកបៃដិនរំពឹងទុកថាប្រទេសអ៊ីរ៉ង់អាចនឹងបោះបង់ចោលផែនការវាយសងសឹកទៅលើប្រទេសអ៊ីស្រាអែលបើកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាអាចសម្រេចទៅបាននៅក្នុងពេលឆាប់ៗនេះ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានដូចខាងលើនេះកាលពីថ្ងៃអង្គារបន្ទាប់ពីធ្វើដំណើរទៅទីក្រុងរដ្ឋលូស៊ីអាណា។ ការថ្លែងដូច្នេះក៏ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រដកស្រង់ពាក្យសម្តីរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួនបីនាក់មកចុះផ្សាយថា «លុះត្រាតែចាប់ផ្ដើមកិច្ចព្រមព្រៀងនៃបទឈប់បាញ់នៅសប្ដាហ៍នេះទើបអ៊ីរ៉ង់យល់ថាខ្លួនមិនចាំបាច់វាយប្រហារសងសឹក»។ តាមពិត ប្រទេសអ៊ីរ៉ង់មានកំហឹងយ៉ាងខ្លាំងបន្ទាប់ពីមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស់ គឺលោកហានីយេ ត្រូវគេធ្វើឃាតនៅលើទឹកដីអ៊ីរ៉ង់។ ក្រោយការធ្វើឃាតនោះ…
ចែករំលែកព័តមាននេះ