បើយើងនិយាយអំពីទឹកដូង អត្ថប្រយោជន៍របស់វាគឺមានច្រើនណាស់ ដោយគ្រាន់តែការយល់ដឹងរបស់យើងអំពីវាមានលក្ខណៈយឺតយ៉ាវបន្តិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វាជាភេសជ្ជៈមកពីធម្មជាតិមួយប្រភេទដែលមនុស្សទូទាំងពិភពលោកនិយមចូលចិត្តដែរ។
ខាងក្រោមនេះមិត្តអ្នកអានទាំងអស់នឹងបានយល់ដឹងអំពីវាគុណប្រយោជន៍សំខាន់ៗរបស់ទឹកដូងដែលអ្នកមិនធ្លាប់ដឹងពីមុនមក។
១-សម្បូរសារធាតុអេឡិចត្រូលីត្រសំខាន់ៗ
សារធាតុអេឡិចត្រូលីត្រចង់សម្តៅទៅលើអីយ៉ុងអេឡិចត្រុងដែលជំនួយដល់កោសិកាក្នុងខ្លួនក្នុងការរក្សា និងចម្លងចរន្តពីកោសិការមួយទៅកោសិកសារមួយផ្សេងទៀតដើម្បីធ្វើទំនាក់ទំនងគ្នា។ អេឡិចត្រូលីត្រដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយ ជាពិសេសដើម្បីរក្សាអោយបានល្អចំពោះមុខងារសរសៃប្រសាទ, បេះដូង និងសាច់ដុំ។
សារធាតុអេឡិចត្រូលីត្រទាំងនោះមានដូចជា៖ ប៉ូតាស្យូម, សូដ្យូម, ក្លរ, ម៉ាញ៉េស្យូម, កាលស្យូម, ផូស្វាត, បាយកាបូណាត, ឬស្ពាន់ធ័រជាដើម។
២-គ្មានធាតុញៀន
ទឹកដូងគឺជាភេសជ្ជៈមកពីធម្មជាតិសុទ្ធសាតទាំងប្រភព និងដើមដ៏ខៀវស្រងាត់របស់វាផ្ទាល់តែម្តង ព្រោះធាតុផ្សំតែមួយគត់របស់វាគឺទឹកដូងខ្លួនវា។
៣-គ្មានជាតិខ្លាញ់ និងមានកាលឡូរីទាប
ទឹកដូងអាចនិយាយបានថាគ្មានសារធាតុខ្លាញ់ ឬខ្លាញ់ប្រភេទ Trans Fat ដែលជាប្រភេទខ្លាញ់អាក្រក់នោះទាល់តែសោះ។
៤-ជាភេសជ្ជៈដែលមានជាតិស្ករពីធម្មជាតិទាំងស្រុង
៥-សម្បូរវីតាមីន
វីតាមីនដែលមាននៅក្នុងទឹកដូងជួយថែរក្សាមុខងាររបស់កោសិការដំណើរការបានយ៉ាងល្អ, បង្កើនមុខងារប្រព័ន្ធភាពស៊ាំ និងការរំលាយអាហារ។
វីតាមីនសំខាន់ៗដែលមានក្នុងទឹកមានដូចជា៖
វីតាមីន C៖ ជួយបង្កើនប្រព័ន្ធភាពស៊ាំ។ រាល់ការញ៉ាំទឹកដូងមួយពេលៗ វត្តមានរបស់វីតាមីន C ប្រហែលជាមាន ៥,៨មីលីក្រាម ដែលស្មើនឹង ១០ភាគរយនៃតម្លៃដែលអ្នកត្រូវទទួលទានរាល់ថ្ងៃ។
វីតាមីន B៖ ទឹកដូងផ្ទុកទៅដោយវីតាមីន B6, B2, B1 និង B9។ វីតាមីនទាំងនេះត្រូវធ្វើការជាមួយគ្នាក្នុងការរំលាយអាហារ និងបង្កើតជាថាមពល។
៦-ជាប្រភេទថ្នាំបញ្ចុះទឹកនោមមកពីធម្មជាតិ
មូលហេតុដែលគេចាត់ទុកទឹកដូងជាថ្នាំបញ្ចុះទឹកនោម ព្រោះវាទៅបង្កើនលំហូរទឹកនោមរបស់មនុស្ស។
៧-សម្បូរដោយអាហារមានជាតិសរសៃយ៉ាងច្រើន
៨-ផ្ទុកទៅដោយជាតិប្រូតេអ៊ីន
៩-ជាភេសជ្ជៈដ៏មានប្រសិទ្ធភាពសម្រាប់អោយមនុស្សគ្រប់វ័យទទួលទាន៕
ចែករំលែកព័តមាននេះ