សុនខនៅតែព្រុស មនុស្សនៅតែដើរ
- ភ្នំពេញ
តាមកត់សម្គាល់…នៅពេលគម្រោងព្រែកជីកហ្វូណនតេជោដំណើរការ…ហើយបន្ទាប់មកទៀតគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ…នៃប្រទេសទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV) ត្រូវអនុវត្តន៍…បានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូល…សម្តែងការគាំទ្រភ្លូកទឹក ភ្លូកដី…អបអរសាទរអស់ពីទឹកចិត្ត ។
ជាមួយនឹងការធ្វើដំណើរឆ្ពោះទៅមុខអត់រាថយ…ជានយោបាយអភិវឌ្ឍន៍សង្គមជាតិ…ក្នុងដំណាក់ការសន្តិភាពពេញលេញមិនធ្លាប់មាននេះ…មានមនុស្សខ្មែរមួយក្តាប់តូចដែលរត់ចោលស្រុក…ដែលពួនសម្ងំរស់នៅក្រៅប្រទេស…មានមេខ្លោងមួយដែលមានឈ្មោះ…ពូជក្បត់ជាតិ៣ជំនាន់…បានស្រែកប្រកូកប្រកាស…បញ្ឆេះនិងញុះញង់…ឱ្យប្រជាជនបង្កចលាចលប្រឆាំង…ឱ្យប្រឆាំងចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅកម្ពុជា ។
ស្របគ្នាទៅនឹងចលាចលនយោមបាយថ្មីៗនៅប្រទេសបង់ក្លាដែស…ដែលឈានទៅដល់ទម្លាក់បានសម្រេចអ្នកដឹកនាំប្រទេស…ត្រូវបានពួកនយោបាយជ្រុលនិយមក្រៅស្រុកដដែលនេះ…កាន់តែញុះញង់…ស្រែកប្រកាសឱ្យប្រជាជនកម្ពុជាក្នុងប្រទេស…ឱ្យផ្ទុះកំហឹងប្រឆាំងការអភិវឌ្ឍន៍…ឱ្យបង្កចលាចល…ដោយស្រែកប្រកាសឱ្យធ្វើតាមគំរូប្រទេសបង់ក្លាដែស…ស្រែកប្រកាសឱ្យពលរដ្ឋ…ឱ្យកម្លាំងប្រដាប់អាវុធ…ប្រឆាំងមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល…។
ពួករត់ចោលស្រុក…ដែលគ្មានសង្ឃឹមបានវិលវិញនេះ…បានដើរញុះញង់…ពីប្រទេសមួយទៅប្រទេសមួយទៀត…សំដៅធ្វើឱ្យកម្ពុជាជ្រួលច្របល់…ធ្វើឱ្យបាត់សន្តិភាព…អសន្តិសុខផ្ទៃក្នុង…បំណងធ្វើឱ្យមានចលាចលកើតឡើង ។ល។
ផ្ទុយទៅវិញ…នៅក្នុងសង្គមកម្ពុជាទាំងមូល…សន្តិភាព សន្តិសុខសាធារណៈ…នៅតែកើតមានដដែល…ហើយការរួមគ្នាគាំទ្រគម្រោងអភិវឌ្ឍន៍ខាងលើ…កាន់តែផុសផុលឡើង…។
កងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន…ប្រជាជនគ្រប់មជ្ឈដ្ឋាន…មន្ត្រីរាជការ…ព្រះសង្ឃ សិស្ស និស្សិត ទូទាំងប្រទេស…ប្រកាសជាសាធារណៈ…គាំទ្រពេញទំហឹង…ការដឹកនាំសង្គមកម្ពុជា…ការពារឯករាជ្យ សន្តិភាព…មិនឱ្យមានកម្លាំងណាមួយ…មករារាំងសន្តិភាព…បំផ្លាញសន្តិភាពបានឡើយ…ទោះត្រូវចំណាយក្នុងកម្រិត…ក្នុងតម្លៃណាក៏ដោយ…។
សរុបមកវិញ…បានន័យជាប្រវត្តិសាស្ត្រថា…«ឆ្កែនៅតែព្រុស…មនុស្សនៅតែដើរ»គ្មានទីបញ្ចប់ឡើយ…ហេ ! ហេ !
ចែករំលែកព័តមាននេះ