ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ យាង​ទៅ​ចិន សម្តេច​តេ​ជោ ក្លាយជា​ប្រមុខរដ្ឋ​ស្តីទី

5 ខែ មុន

រាជ​ធា​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ក្លាយជា​មុខ​ត​ដ្ឋ​ស្តីទី ក្នុងអំឡុងពេល​ព្រះមហាក្សត្រ យាង​ទៅ​កាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​១៤ ខែសីហា…

រាជ​ធា​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ក្លាយជា​មុខ​ត​ដ្ឋ​ស្តីទី ក្នុងអំឡុងពេល​ព្រះមហាក្សត្រ យាង​ទៅ​កាន់​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​១៤ ខែសីហា នេះ​បើ​យោង​តាម​ព្រះរាជ​សារ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ។

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជ​បន្ទូល​ជូន​ជនរួមជាតិ​ថា ព្រះ​អង្គ នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៤ ស្អែក​នេះ​តទៅ ។

នៅ​ក្នុង​ព្រះរាជ​សារ​នោះ ព្រះមហាក្សត្រ មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ នៃ​ការ​យាង​ត្រឡប់​មក​វិញ​នោះ​ទេ ។

ក្នុងអំឡុងពេល ព្រះរាជ​អត្ត​មាន​ពី​ប្រទេស​នោះ ព្រះមហាក្សត្រ បាន​សព្វព្រះរាជហឫទ័យ ប្រោស​ប្រទាន នូវ​ព្រះរាជកិច្ច​ទាំងឡាយ ជូន​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី បំពេញ​ថ្វាយ​ព្រះ​អង្គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ