ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ក្រុម​ក្មេ.ង.ទំ.នើ.ង.៨នាក់ដែលប្រុងធ្វើសកម្មភាព​លើគូទំនាស់

4 ខែ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ មុខសញ្ញាក្មេងទំនើងមួយក្រុម​មានគ្នា៨នាក់ ដែល​ធ្វើសកម្មភាពស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើ២នាក់ ដែលជាដៃគូធ្លាប់ទំនាស់ជាមួយគ្នាកន្លងមក ហើយព្រមទាំងដេញកាប់ និង​វាយបន្ថែមទៀតនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបង្ក្រាបឃាត់ខ្លួមបានហើយ។ ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះ…

​ខេត្តព្រះវិហារ ៖ មុខសញ្ញាក្មេងទំនើងមួយក្រុម​មានគ្នា៨នាក់ ដែល​ធ្វើសកម្មភាពស្ទាក់គប់ទឹកសុទ្ធទៅលើអ្នកធ្វើដំណើ២នាក់ ដែលជាដៃគូធ្លាប់ទំនាស់ជាមួយគ្នាកន្លងមក ហើយព្រមទាំងដេញកាប់ និង​វាយបន្ថែមទៀតនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបង្ក្រាបឃាត់ខ្លួមបានហើយ។

ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៨នាក់នោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកមុខសញ្ញាបានភ្លាមៗបន្ទាប់ពីពួកធ្វើសកម្មភាពកាលពីវេលាម៉ោង១៧.០០នាទីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចភូមិស្រអែមខាងជើ ឃុំស្រអែម ស្រុកជាំក្សាន្ត ។

បន្ទាប់ទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្ត​ព្រះវិហារបានបញ្ជា​យ៉ាងម៉ឺង​ម៉ាត់ ហើយចាត់ឱ្យ​លោក​វរសេនីយ៍ឯក គង់ គា នាយការិ​យា​ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំកម្លាំង សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរ​បាលស្រុកជាំក្សាន្ត បើកការស្រាវជ្រាវរកមុខសញ្ញានឹងឈានដល់កំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានចំនួន៨នាក់មកធ្វើការសាកសួរ ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួទៅមុខសញ្ញាទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅក្រុម​ដែលជិះម៉ូតូ២នាក់ ​និងបាននាំគ្នាស្ទាក់កាប់វាយ បណ្តាលឱ្យរងរបួស និងខូចម៉ូតូពិតមែន ដោយមូលហេតុពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកាលពីពេលកន្លងមក។

​បន្ទាប់ពីបានទទួលចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំ៨នាក់នោះរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងតាមនិតិវិធី ហើយបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់ទៅសាលាដំបូងនៅវេលាម៉ោង១៥.០០នាទីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ