ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសភាពគន្លង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ក្នុងស្រុក​​​អង្គរ​បូ​រី និង​ដូន​កែវនារ​ដូ​វវស្សា

1 ខែ មុន
  • តាកែវ

រាជធានី​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្សាយ​ចេញ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​គន្លង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក្នុងស្រុក​អង្គរ​បូ​រី និង​ដូន​កែវ ខេត្តតាកែវ ។ រូបថត​ដែល​ថត​ដោយ​ឧបករណ៍​ដ្រូ​ន​ពីលើ​អាកាស​ជា​ច្រើន​សន្លឹក​នា​រដូវវស្សា​នេះ​ក្នុង​ឱកាស​ដែល ឯកឧត្តម…


រាជធានី​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ផ្សាយ​ចេញ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​គន្លង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក្នុងស្រុក​អង្គរ​បូ​រី និង​ដូន​កែវ ខេត្តតាកែវ ។

រូបថត​ដែល​ថត​ដោយ​ឧបករណ៍​ដ្រូ​ន​ពីលើ​អាកាស​ជា​ច្រើន​សន្លឹក​នា​រដូវវស្សា​នេះ​ក្នុង​ឱកាស​ដែល ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី ចុះ​ពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក និង​ទីតាំង​គំរូ​កំណត់​និយាម​កា ព្រែកជីក​នេះ នៅ​ប្រឡាយ​១៥ នា​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤​កន្លង​មកនេះ​។

ឯកឧត្តម​រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា ដឹកនាំ​គណៈប្រតិភូ​ក្រុមការងារ​បច្ចេកទេស​ពិសេស​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ ត្រួតពិនិត្យ​និយាម​កា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” នៅ​ខេត្តតាកែវ និង​ខេត្ត​កែប​។

ឯកឧត្តម ប៉េង ពោធិ៍​នា​បាន​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមការងារ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ ត្រួតពិនិត្យ​និយាម​កា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” នៅ​ប្រឡាយ​១៥ (​ដោយ​ជិះ​អូ​ប័​រ​) នៅ​ស្រុក​អង្គ​បូ​រី ខេត្តតាកែវ និង​នៅ​ថ្ងៃ ទី​១៣ ខែសីហា ឆ្នាំ​២០២៤ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​ត្រូវ​ចុះ​ពិនិត្យ​ទីតាំង​តម្រាយ​ផ្លូវទឹក​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ចេញ​ទៅ​សមុទ្រ​កែប និង​ទីតាំង​គំរូ​កំណត់​និយាម​កា​នៅ​ឆ្នេរ​អង្កោល ទីរួមខេត្ត​កែប​។

ក្រសួង​សាធារណការ​បាន​ឲ្យ​ដឹង​ថា​បេសកកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​អោយ​បាន​ច្បាស់លាស់​ថា​តម្រាយ​ផ្លូវទឹក​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ពិតជា​ធ្វើ​តាម​ផ្លូវទឹក​ចាស់​ៗ​ដែល​មាន​ស្រាប់ ពុំ​បាន​ស្តារ និង​អភិវឌ្ឍ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ និង​ដើម្បី​ជំរុញ​ការងារ​អនុវត្ត​គ្រោង​ឱ្យ​បាន​លឿន​ទៅ​មុខ និង​ទាន់​ពេលវេលា​។

តាម​រយៈ​រូបភាព​គេ​ឃើញ​ថា​ព្រែក​ហ្វូ​ណ​ន​តេ​ជោ​ព្រៀប​ដូច​ជា​មេ​សរសៃឈាម​របស់​មនុស្ស​ក្នុង​បញ្ជូន​ឈាម​ទៅ​ក្នុង​សារពាង្គកាយ​យើង​អី​ញ្ចឹ​ង​។

សូម​បញ្ជាក់​ជូន​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ត្រូវ​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ មុខកាត់​ផ្នែក​ខាងក្រោម​ប្រមាណ ៨០​ម៉ែត្រ ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ និង​មាន​គន្លង​នាវាចរណ៍​ចំនួន ២​គន្លង​។

ផ្លូវទឹក​នេះ​ចាប់ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​ពោធិ៍ នៃ​ទន្លេបាសាក់ រួច​ចូល​តាម ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ ខេត្ត​ចំនួន​៤ រួម​មាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប ដោយ​នឹង​ត្រូវ​សាងសង់​ស្ទើរ​ទាំងស្រុង​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​ធម្មជាតិ និង​ផ្លូវទឹក​បុរាណ ដែល​បាន​បន្សល់​ទុក​ស្រាប់​តាំងពី​សម័យ​អាណាចក្រ​ហ្វូ​ណ​ន​មក​ម្ល៉េះ ក្នុង​នោះ​ផ្លូវទឹក ធម្មជាតិ​ដែល​មាន​ស្រាប់ មាន​ប្រវែង​ប្រមាណ ១៣៥​គីឡូម៉ែត្រ ផ្លូវទឹក​ត្រូវ​ជីក​តម្រង់​កុំ ឱ្យ​កោង​ពេក មាន​ប្រវែង​ប្រមាណ ៣៨​គីឡូម៉ែត្រ និង​ផ្លូវទឹក​ជីក​ថ្មី​មាន​ប្រវែង​ប្រមាណ ៧​គីឡូម៉ែត្រ ដើម្បី​កាត់​បន្ថយ​កំណោង និង​កាត់​បន្ថយ​ចម្ងាយ​ត​ភ្ជាប់​ទៅ​កាន់​សមុទ្រ​។

គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវទឹក​ចំនួន ៣​កន្លែង ស្ថិត​នៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប ដែល​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ​ទៅ ក្នុង​បណ្តាញ​ផ្លូវ​ទឹកសាប និង​អាច​កំណត់​បរិមាណ និង​អត្រា​នៃ​រំហូរ​ទឹកសាប​ដែល​ត្រូវ ហូរ​ចេញ​ទៅ​សមុទ្រ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

គម្រោង​នេះ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤៨​ខែ និង​គ្រោង​បញ្ចប់​នៅ​ក្នុង អំឡុង​ឆ្នាំ​២០២៨ ខាង​មុខ ដោយ​ប្រើប្រាស់​ទុន​វិនិយោគ​សរុប​ប្រមាណ ១,៧ ពាន់​លាន ដុល្លារ​អាម៉េរិក ក្នុង​នោះ​ទុន​វិនិយោគ​របស់​សហគ្រាស​សាធារណៈ និង​ក្រុមហ៊ុន​ក្នុងស្រុក មាន​ចំនួន ៥១% និង​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) មាន​ចំនួន ៤៩% ដោយ​ការ​វិនិយោគ​នេះ​នឹង​ត្រូវ​អនុវត្ត​ក្រោម​រូបភាព​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ (BOT)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ