ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ព្រមា.ន​អ្នកញ៉ុះញ៉ង់​ឱ្យ​​មាន​ចលនា​ផ្តួ.លរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ ឈប់​ជា​បន្ទាន់​ បើ​មិន​ចង់​ជាប់​ទោស​

1 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ថ្លែង​ថា ការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ក្រៅ​ប្រព័ន្ធ​ដំណើរការ​ប្រជាធិបតេយ្យ…

​រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ថ្លែង​ថា ការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ក្រៅ​ប្រព័ន្ធ​ដំណើរការ​ប្រជាធិបតេយ្យ វា​ស្មើ​នឹងការ​ធ្វើ រដ្ឋប្រហារ​មួយ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​សកម្មភាព​ដើម្បី ការពារ​នូវ​រាជរ​ដ្ឋា​ភិ បាល​ស្របច្បាប់ ដែល​ប្រ​សូត្រ​ចេញពី​ការ​បោះ​ឆ្នោត ដូច្នេះ​សូម​ឈប់​ជា​បន្ទាន់​បើ​មិន​ចង់​ជាប់​ទោស​។​

​ការ​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ដល់​បងប្អូន​ដែល​នៅ​ក្នុង​គ្រុប​រួបរួម​ដើម្បី​ជាតិ ឱ្យ​បោះ​ប​ង់​នូវ​គំនិត​ដែល​ទទួលយក​នូវ​ការ​ញោះ​ញុ​ង​ដ៏​អាក្រក់​ពី​ពួក​អ្នក​ដែល​ចង់​ផ្ដួលរំលំ​រាជ​រដ្ឋ​ភិ​បាល​។​

​តាម​រយៈ​សារ​ជា​សំឡេង នា​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា​៖ «​ទ​ង្វើ​ណា​ដែល​ផ្ទុយ នឹង​រដ្ឋធម្មនុញ្ញ យើង​ចាំបាច់​ត្រូវ​តែ​ចាត់​វិធាន​ការ​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​របស់​ប្រទេស​។ អ្នក​ប្រមាថ​ខ្ញុំ ប្រមាថ​ប្រជាជន​ជាង​១៧​លាន នាក់​នៅ​ក្នុងប្រទេស អ្នក​អាច​ប្រមាថ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ភ្លេច​ថា ការ​ប្រមាថ​របស់​អ្នក​បាន​ក្លាយ ទៅ​ជា​ទណ្ឌ​កម្ម សម្រាប់​ពួក​អ្នក​ទៅ​វិញ​ទេ​»​។​

​សម្ដេច​តេ​ជោ​បន្ត​ថា សម្ដេច​មិន​បាន​គំរាម​កំហែង​ទេ ក៏​ប៉ុន្តែ​គ្រាន់តែ​រម្លឹក​អស់អ្នក​ទាំ ង​ឡាយ ផែន​ការ​បាតុកម្ម​របស់​អស់លោក ដែល​ប្រុង​នឹង​ផ្ដួលរំលំ និង​ការ​អំពាវនាវ​ទៅ​ឱ្យ​កម្លាំង ប្រដាប់​អាវុ​ធ​បែរ​ការ​ណុ​ង ដើម្បី​ផ្ដួល​រាជរដ្ឋាភិបាល សូម​បញ្ឈប់​ទៅ ហើយ​អ្នក​នៅ​ក្នុង​គ្រុ ប​ទាំង ឡាយ​នៅ ក្នុង​ទី​នេះ ក៏​ល្មម​ឈប់​ផង​ដែរ ហើយ​ប្រសិនបើ​មានការ​ចាប់ចង ឬ​នាំ​ខ្លួន​ចូល​មក​កាត់ ទោស សូម​ទទួលយក​ទៅ​តាម​យថាកម្ម​របស់​អ្នក​ទៅ​ចុះ​។​

​ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​តេ​ជោ​ថ្លែង​ឱ្យ​ដឹង​ថា​៖« ម៉ោង​នេះ ពេល​នេះ ក្រៅពី​អ្នក​ដែល ចាប់ខ្លួន​រួច​ហើយ អ្នក​ដែល​មិន ទាន់​បាន​ចាប់ខ្លួន យើង​នឹង​លើកលែងទោស​ឱ្យ ប្រសិនបើ អ្នក​ទាំងនោះ គឺ​ដកខ្លួន​ចេញ ហើយ ឈប់​ចូលរួម​នៅ​ក្នុង​គ្រុប រួបរួម​គ្នា​ដើម្បី​ជាតិ​។ សូម​បង​ប្អូ ន​កុំ​ចាញ់បោក​ជាមួយ​ពួក​អ្នក ដែល​ចង់ បាន​អំណាច​ក្រៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ក្រៅ ក្រ​ខ័​ណ្ឌ​រដ្ឋធម្មនុញ្ញ ដែល​នឹង​ទទួល យក​នូវ​ផល វិបាក ដែល​ពិបាក​និង​ប៉ាន់ស្មាន​បាន​»​។​

សម្តេច​តេ​ជោ​បន្ត​ទៀត​ថា សូមអ្នក​ទាំងអស់​គ្នា​ត្រូវ​ចង​ចាំ​ថា អ្នក​ចង់​ផ្ដួលរំលំ​រាជរ ដ្ឋា​ភិ​បាល ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏​មាន​កាតព្វកិច្ច ដើម្បី​ការពារ​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដើម្បី​រាជ រដ្ឋាភិបាល​នោះ​ការពារ​ប្រជាជន​ជា​បន្ត​ទៀត​។​

សម្ដេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់​ទៀត​ថា ដោយ​មានការ​ញោះ​ញុ​ង​ពី​ខាងក្រៅ ដើម្បី​ឱ្យ​បង ប្អូន​ឈាន​ទៅ​រក​ការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​តាម​ផ្លូវ​កាត់​មួយ ដែល​មិនមែន​ជា​ដំណើរការ​ប្រជា​ធិ ប​តេ​យ្យ​ពិតប្រាកដ​។ បងប្អូន​ចង់​ប្រៀបធៀប​កម្ពុជា​ទៅ​ជាមួយនឹង​បង់​ក្លា​ដែ​ស ប្រហែលជា​បង​ប្អូ ន​យល់​ច្រឡំ​ជាមួយ​និង​សភាពការណ៍​កម្ពុជា ជាមួយ​និង​សភាពការណ៍​បង់​ក្លា​ដែ​ស​។ ចំណុច នេះ​បងប្អូន​ត្រូវ​គិត​ឱ្យ​បាន​ហ្មត់ចត់ ប្រ​សិង​បើ​បងប្អូន​ភ្លាត់ភ្លាំង​ទៅ​ដោយ​ប្រការ​ណាមួយ បងប្អូន អាច​រង​នូវ​គ្រោះថ្នាក់​។

រឿង​នេះ​វា​មិន​អាច​ទៅ​រួច​ទេ រដ្ឋាភិបាល​ប្រទេស​ណា​ក៏​ដោយ ដោយ​តម្លៃ ណា​ក៏​ដោយ បងប្អូន​មាន​ត្រឹម​ប៉ុន្មាន​នាក់ ដើម្បី​បំផ្លាញ​នូវ​សន្តិភាព​សម្រាប់ ប្រជាជន​រាប់​លាននាក់​មិនមែន​ជា​ជម្រើស ដែល​បងប្អូន​ត្រូវធ្វើ​ទេ​។ បងប្អូន​ត្រូវ​គិត​ឱ្យ​ហ្មត់ចត់ មុន​ពេល​ដែល​បង​ប្អូន​ធ្វើ​ដំណើរ​មក​កាន់​បាតុកម្ម ឬ​មហា​បាតុកម្ម ឬ​ឈាន​ទៅ​ដល់​ការ​ផ្ដួលរំលំ​។

​ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​បាន​រម្លឹក​ផង​ដែរ​ថា បន្ទាត់​ក្រហម​នៅ​ទី​នេះ គឺ​មាន រដ្ឋធម្មនុញ្ញ ចែង​ហើយ អំពី​បញ្ហា​សិទ្ធិ​បញ្ចេញមតិ​។​

សម្ដេច​តេ​ជោ​លើក​ឡើង​ថា​៖ «​យើង​ទទួលយក​នូវ​ការ​កង្វល់​របស់​បងប្អូន​ស្ដី​ពី​ការ បាត់បង់​ទឹកដី​។ កង្វល់​បងប្អូន​ស្ដី​អំពី ឯករាជ្យ អធិបតេយ្យ​ជាតិ ប៉ុន្តែ​បងប្អូន​ត្រូវ​តែ​មើល ឱ្យ​ច្បាស់​ទៅ​នឹង​សភាព​ការណ៍ តើ​វា​ដូច​អ្វី​ដែល​ពួក​ប្រឆាំង​នៅ​បរទេស កំពុង​តែ​ញោះ​ញុ​ង​ឱ្យ​បង ប្អូន​ធ្វើ​នោះ​ទេ​។

ម្យ៉ាងទៀត​បងប្អូន​បាន​ច្បិច​យក​នូវ​បញ្ហា CLV តែ​នៅ​ទី​នេះ ខ្ញុំ​គួរតែ​ប ញ្ជា​ក់​ជូន​បងប្អូន​ថា CLV បាន​កើត​២៥​ឆ្នាំ​ហើយ​។ មាន​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​នេះ កើត​មិន​ទាន់ CLV កើត​ទៀត​ផង​។ ប៉ុន្តែ តើ CLV​នេះ បាន​បំផ្លាញ​អ្វី​ដល់​បងប្អូន​»​។

​សម្ដេច​តេ​ជោ ថ្លែង​ប​ន្ងែ​ម​ថា បងប្អូន​គិត​ទៅ​ប្រទេស​យើង​កាលពី​ពេល​នោះ​ក្រី ក្រ​ណាស់​ការ​ធ្វើ​ដំណើរ​ពី​រតនគិរី មណ្ឌលគិរី ស្ទឹ​ត្រែង​ចុះ​មក ទម្រាំ​តែ​មក​ដល់​ខេត្តក្រចេះ កំពង់ចាម ទម្រាំ​មក​ដល់ទី​ក្រុងភ្នំពេញ ត្រូវ​ចាយ​ពេល​ច្រើន​ណាស់​។​

​សម្ដេច​តេ​ជោ​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ឥឡូវនេះ បងប្អូន​នៅ​ទីនោះ​បាន​ទទួល ផលប្រយោជន៍​អំពី បញ្ហា​សេដ្ឋកិច្ច​សង្គម មានការ​ត​ភ្ជាប់​យ៉ាង​ល្អ​ទៅ​លើ ផ្លូវ បណ្ដាញ​អគ្គិសនី ប្រព័ន្ធ​ទឹក​នៅ​តំបន់​មួយ​ចំនួន​។ ការ​អភិវឌ្ឍ​តំបន់ត្រីកោណ​នេះ មិនមែន​ជា​ការ​កាត់​ដី​ឱ្យ​ជន​ជា​តិ​បរទេស​ណា​ទេ ហើយ​​ក៏​មិនមែន​ដាក់​ជា​ភាគហ៊ុន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ