ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល ណែនាំ​ឲ្យ​ជ្រើសរើស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ចូល​ធ្វើការ​នៅ​ទំនប់​កំពង់​គោ និង​ទំនប់​ស្ទឹង​ស្លា.ប់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ចូល​ធ្វើការ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ចូល​ធ្វើការ នៅ​ក្នុង​ការដ្ឋាន​សំណង់​ទំនប់​ស្ទាក់​ទឹក​ទាំង​ពីរ (​ទំនប់​កំពង់​គោ និង​ទំនប់ ស្ទឹង​ស្លាប់​) ។

ការ​លើក​ឡើង​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ខណៈ​សម្តេច​បាន​ចុះ​ផ្ទាល់​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សាងសង់​ទំនប់​ទឹក​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៤ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ យ៉ាង​ដូច្នេះ​ថា ៖ ជួប​លោកពូ និង​ក្មួយ​ស្រី​របស់​គាត់​ដោយ​ចៃដន្យ ពេល​ចុះ​ពីលើ​ទូក​។ អរគុណ ពូ​និង​ប្អូនស្រី ដែល​បាន​អញ្ជើញ​ខ្ញុំ និង​ក្រុមការងារ​ចូល​លេង​ក្នុងផ្ទះ ដែល​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​ជជែក លេង​ជាមួយ និង​បាន​សួរនាំ​អំពី​ស្ថានភាព​ទឹក ក៏​ដូច​ជា​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ នៅ​ទី​នេះ ក្នុង​ពេល​បច្ចុប្បន្ន និង​ពី​មុន​មក ។

សម្តេច​បាន​លើក​ឡើង​ថា ជាមួយ​គ្នា​នេះ ខ្ញុំ​ក៏​បាន​ជម្រាប​ជូន​គាត់​អំពី ផែនការ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​នឹង​ភូមិ​ស្រុក​របស់​គាត់​រួម​ទាំង​ការ​កសាង​ទំនប់ ស្ទាក់​ទឹក​កំពង់​គោ ដែល​នៅ​ជិត​នោះ ក៏​ដូច​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ផ្លូវ​ឆ្លងកាត់​ភូមិ​របស់​គាត់​នៅ​ពេល​ខាង​មុខ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖ «​បន្ថែម​លើ​នេះ ខ្ញុំ​បាន​ផ្តល់​គោលការណ៍​ណែនាំ​ទៅ​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ធនធានទឹក សូម​ឲ្យ​ផ្តល់​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ចូល​ធ្វើការ​នៅ​ក្នុង​ការដ្ឋាន​សំណង់ ទំនប់​ស្ទាក់​ទឹក ទាំង​ពីរ (​ទំនប់​កំពង់​គោ និង​ទំនប់​ស្ទឹង​ស្លាប់​)» ។

សូម​ជម្រាប​ថា ការដ្ឋាន​សាងសង់​ទំនប់​ស្ទាក់​ទឹកស្ទឹង​ស្លាប់ នៅ​ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។ ទំនប់​ស្ទាក់​ទឹក​ទាំង​ពីរ​នេះ​ពេល​សាងសង់​រួចរាល់​អាច នឹង​ធានា​ទឹក​សម្រាប់ ការ​ស្រោចស្រព​ផ្ទៃដី​ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១២ ម៉ឺន​ហិច​តា​នៅ​រដូវប្រាំង ។ ទំនប់​ស្ទាក់​ទឹកស្ទឹង​ស្លាប់ ក៏​នឹង​ដើរតួ​នាទី​ក្នុង​ការ​ពង្វាង​ទឹកធ្លាក់​ពី​ស្ទឹង​ជី​និ​ត ប៉ែក​ខាងលើ នៃ​ខេត្តព្រះវិហារ​ចូល​ទៅ​ស្ទឹង​សែន ដែល​នឹង​ជួយ​កាត់​បន្ថយ​ហារ​និ​ភ័យ នៃ​ការ​លិចលង់ ក្រុង​ស្ទឹង​សែន និង​តំបន់​ជុំវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ