ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេសាទ​សមុទ្រ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាតត្បាត​ដោយ​សេរី

4 ខែ មុន
  • ព្រះសីហនុ

ប្រជា​នេសាទ​នៅ​ក្រុងព្រះសីហនុ និង​ឃុំ​ថ្ម​សរ ស្រុក​បទុំ​សារ​គរ ខេត្តកោះកុង ព្រួយបារម្ភ​ពី​ផល​នេសាទ​អាច​ធ្លាក់​ចុះ ខណៈ​ទូក​នេសាទ​ខ្នាត​យក្ស​ច្រើន​គ្រឿង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ពេញ​ផ្ទៃសមុទ្រ សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ធ័​សំងំ​ដេក​លង់លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ ដែល​ករណី​បែប​នេះ កើត​មាន​យូរ​មក​ហើយ​ដែរ អត់​មាន​អ្វី​ប្លែក​ឡើយ…

ប្រជា​នេសាទ​នៅ​ក្រុងព្រះសីហនុ និង​ឃុំ​ថ្ម​សរ ស្រុក​បទុំ​សារ​គរ ខេត្តកោះកុង ព្រួយបារម្ភ​ពី​ផល​នេសាទ​អាច​ធ្លាក់​ចុះ ខណៈ​ទូក​នេសាទ​ខ្នាត​យក្ស​ច្រើន​គ្រឿង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ពេញ​ផ្ទៃសមុទ្រ សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ធ័​សំងំ​ដេក​លង់លក់​ដូច​ត្រូវ​ថ្នាំ​សណ្តំ ដែល​ករណី​បែប​នេះ កើត​មាន​យូរ​មក​ហើយ​ដែរ អត់​មាន​អ្វី​ប្លែក​ឡើយ ។

យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ប្រជា​នេសាទ​ជា​ច្រើន​នាក់ នៅ​ចំណតទូក​ចំណុច​ទំនប់​រលក ស្ថិត​ក្នុងភូមិ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​សេចក្តីរាយការណ៍​ដែល​ទទួល​បាន​ពី​ប្រជា​នេសាទ​នៅ​ឃុំ​ថ្ម​សរ ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​កន្លង​មកនេះ សកម្មភាព​បទល្មើស​ទូក​នេសាទ​ប្រភេទ​ខ្នាត​យក្ស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ជា​ច្រើន​គ្រឿង កំពុង​កំរើក​ឡើង​យ៉ាង​សកម្ម​នៅ​តំបន់​ទឹក​រ៉ា​ក់​ក្នុង​ទឹកដី​ឃុំ​ថ្ម​ស ឆក​ឆ្នេរសមុទ្រ​កំពង់សោម​ក្នុងស្រុក​ស្ទឹង​ហាវ ។

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​សកម្មភាព​នេសាទ​សមុទ្រ​ដោយ​ទូក​ប្រភេទ​ខ្នាត​យក្ស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដែល​ច្បាប់​ជលផល​បាន​ហាមឃាត់ មក​អូស​យក​ផល​នេសាទ​ខ្យង​សរ​ដែល​កើតឡើង​នៅ​ក្នុង​ដែនសមុទ្រ​ទឹក​រ៉ា​ក់ ឆកសមុទ្រ​ជាប់​ព្រំប្រទល់​ឃុំ​ថ្ម​សរ ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​និង​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ហើយ​ទូក​ប្រភេទ​ខ្នាត​យក្ស​ទាំង​អស់នេះ ចេញ​មក​មក​ពី​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ មក​ធ្វើការ​នេសាទ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​សេរី ។ ហើយ​ក្រៅពី​នេសាទ​ខ្យង​សរ​ក្នុង​នោះ មាន​ទាំង​ទូក​ប្រភេទ​ខ្នាត​យក្ស​អូស​គូរ និង​ទូក​ប្រភេទ​ខ្នាត​យក្ស​អូស​មង​ហោះ នៅ​ពេល​យប់​ចាប់ពីរ​ម៉ោង​ប្រមាណ​៨​យប់​អូស​រហូត​ដល់​ម៉ោង​៤ ឬ​ម៉ោង​៥​ទៀប​ភ្លឺ ទើប​លើក​មង​ត្រឡប់​ទៅ​វិញ ។

ប្រជា​នេសាទ​ខាងលើ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​មាន​ទូក​នេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដែល​កំពុង​តែ​ធ្វើការ​នេសាទ​យ៉ាង​គរ​ឃ្លើ​ន​មិន​មានការ​រំខាន​ពី​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ធ័​មាន​ដូច​ជា​ទូក​នេសាទ​ប្រើប្រាស់​លប​ប្រើស​មុខ​១០០ ឬ​ហៅ​លប​កន្ទុយ​កណ្ដុរ​, ទូក​ឌុន​មក​ធ្វើការ​នេសាទ​នៅ​តំបន់​ទឹករាក់​ដែល​ច្បាប់​បាន​ហាមឃាត់​។

ហើយ​សកម្មភាព​ទាំងអស់​ខាងលើ​នេះ មាន​កើត​ឡើងជា​យូរ​មក​ហើយដោយ​សារ​តែ​សមត្ថកិច្ច​មាន​ជា​អាថ៌​ជំនាញ​ជលផល​, អង្គភាព​នគរបាល​បង្ក្រាប​ទ​ល្មើស​នៅ​លើ​ផ្ទៃសមុទ្រ​,​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ​ហាក់បីដូចជា​មិន​មានការ​អើពើ​សោះ​ក្នុង​សកម្មភាព​បង្ការ​ទប់ស្កាត់​ពី​បទល្មើស​នេសាទ​ដូច​បាន​រៀបរាប់​ខាងលើ ពួក​គាត់​បាន​ដាក់​ការ​សង្ស័យ​ថា មានការ​ជាប់ជំពាក់ វាក់​វឹ​ន​ជាមួយ​គ្នា​ចាក់ស្រេះ ក្នុង​ការ​ដាក់​ខែ​តាម​ទូក តូច​ទូក​ធំ​ក្នុង​មួយ​ទូក​ៗ​ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​សមុទ្រ មួយ​ខែ​ៗ​រាប់រយ​រាប់​ពាន់​ដុល្លារ ។

ប្រភព​ខាងលើ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ទូក​អូស​ខ្យង​ធំ​ៗ​ខ្នាត​យក្ស​ប្រព្រឹត្ត​នៅ​តំបន់​ទឹក​រ៉ា​ក់ ហើយ​ទូក​ធំ​ៗ​ទាំង​អស់នេះ​មក​ពី​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ អូស​ទាំង​យប់ ទាំង​ថ្ងៃ ធ្វើ​ឲ្យ​អ្នកនេ​សាទ​តូច​ៗ ជាលក្ខណៈ​គ្រួសារ​ពិបាក​មក​រកស៊ី​នៅ​ទីនោះ ដោយសារ​ទូក​អូស​ខ្យង​ខ្នាត​យក្ស​នេះ ។ ហើយ​ទូក​អូស​គូរ និង​ទូក​មង​ហោះ ជា​បទល្មើស​នេសាទ​ខុសច្បាប់​ទាំងស្រុង ដែល​បំផ្លិចបំផ្លាញ​ធនធាន​មនុ​សមុទ្រ ស្ទើរ​អស់​ទៅ​ហើយ​សព្វ​ថ្ងៃនេះ ។

ដោយឡែក លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​និង​លោក​នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ខាងលើ អ្នក​សារព័ត៌មាន​យើង​មិន​អាច​ធ្វើការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​ក្រាម​បាន​ទេ​គិត​ត្រឹម​ព្រឹក​ទី​១២ ខែសីហា ឆ្នាំ​២០២៤ នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ