ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើផ្លូវល្បឿនលឿន ឆ.ក់យកជីវិ.តបុរសជាអ្នកបើកបរម្នាក់​

4 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​​បុរសម្នាក់​បាន​បាត់បង់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ជួបហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តបុកជាមួយរថយន្ត​នៅ​លើ​ផ្លូវ​ល្បឿនលឿន​​។ ​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេ​តុ បានឱ្យដឹង​ថា ​ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង៣និង២៨​នាទីរសៀល…

​ខេត្តព្រះសីហនុ ៖ ​​បុរសម្នាក់​បាន​បាត់បង់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ជួបហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តបុកជាមួយរថយន្ត​នៅ​លើ​ផ្លូវ​ល្បឿនលឿន​​។

​តាម​ប្រភព​បឋម​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើត​ហេ​តុ បានឱ្យដឹង​ថា ​ហេតុការណ៍ខាងលើនេះ​បានកើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង៣និង២៨​នាទីរសៀល នៅ​លើ​ផ្លូវ​ល្បឿន​លឿន ត្រង់ចំណុច​គីឡូម៉ែត្រ១៥៤+១ ស្ថិត​ក្នុងភូមិ​ឬ​ទ្ធី​២ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​ ។

ភាគីខាងរថយន្ត១​គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ផ្លា​ក​លេខ ភ្នំពេញ 2AO-7809 បានរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង បើកបរដោយ​ឈ្មោះ ធុន ម៉េ​ង​លៀង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ អា​ស័​យ​ដ្ឋា​ន នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិត និង​មានអ្នក​រួម​ដំណើរ​​ម្នាក់​ឈ្មោះ NAZZIWA STELLA ភេទ​ស្រី ជនជាតិ UGANDA អាយុ៣៤​ឆ្នាំ រងរ​បួ​ស្រាល​។

​ចំណែកភាគីខាង​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស ពាក់ផ្លា​ក​លេខ ភ្នំពេញ 3E-7395 អ្នក​បើក​បាន​រត់​គេចខ្លួនបាត់ មុនពេល​សម្ថ​កិច្ចចុះ​ទៅ​ដល់​កន្លែងកើតហេតុ​។

តាមប្រភពព័ត៌មានដដែលបាន​ឱ្យដឹងបន្តថា មុនពេលកើតហេតុ រថយន្ត១​គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​ចំណុច​កើត​ហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​មួយ គ្រឿង​ទៀត​ក្នុង​ដែល​មាន​ទិស​ដៅ​ស្របគ្នា ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស បណ្តាល​ឱ្យអ្នកបើកបររថយន្តហាយឡែនឌ័រ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើរម្នាក់បានរងរបួសស្រាល រីឯរថយន្តហាយឡែនឌ័រ បានរងការខូចខាតខ្ទេចផ្នែកខាងមុខទាំងស្រុង ។ ដោយឡែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែ​រថយន្តនៅកន្លែងកើតហេតុ ។​

ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះម្នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ