ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ឈ្មួញ​គ្រឿ.ង.ញៀ.ន​​ទៅ​តុលាការ ​ជា​មួយ​នឹង​វត្ថុ​តាង​«​យ៉ា​ម៉ា​»​១៥​៩០០​គ្រាប់

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ឈ្មួញ​គ្រឿងញៀន​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​(​គ្រឿងញៀន​) ដ៏​ច្រើន​សន្ធឹកសន្ធាប់ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំំ​នា​ញ​នៃ​ស្នងការ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី១១ សីហា ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​ ។…

ខេត្តបាត់ដំបង​ ៖  ឈ្មួញ​គ្រឿងញៀន​ម្នាក់ រួម​ជាមួយ​វត្ថុ​តាង​(​គ្រឿងញៀន​) ដ៏​ច្រើន​សន្ធឹកសន្ធាប់ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំំ​នា​ញ​នៃ​ស្នងការ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី១១ សីហា ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​ ។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​​ពី​មន្ត្រី​ជំនាញ​ ។

​លោក សុខ និមល ស្នងការ​រង​ទ​ទូល​ផែន​គ្រឿងញៀន​បាន​ប្រាប់​កោះសន្តិភាព​ថា ជនសង្ស័យ​ឈ្មោះ​ឈួ​ម សុខ​វ​ណ្នី ហៅ​ឃ្លោក ភេទប្រុស​ អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​«​ជួញដូរ​គ្រឿង​ញៀន ដោយ​ខុសច្បាប់​» ហើយ​ពេល​នេះ​ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១១ សីហា ជាមួយនឹង​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ជាង​១៥,៩០០​គ្រាប់ រួម​នឹង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​សូម​បញ្ជាក់​ថា  ឈ្មួញ​គ្រឿងញៀន​ឈ្មោះ ឈួ​ម សុខ​វ​ណ្នី ហៅ​ឃ្លោក​នេះ​ ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន ​កាលពី​យប់​ថ្ងៃ​ទី​០៧ សីហា នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ​។

​ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ម្នាក់​នេះ កម្លាំង​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ ។  ដូច​ជា ១-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា ) ចំនួន​១៩៧៤​គ្រាប់ និង​បំណែក​០១​ថង់ ទម្ងន់​១៩៥៨៦​ក្រាម​។  ២-​កាំភ្លើងខ្លី​០១​ដើម ម៉ាក​រ៉ូ​ឡូ​ព​ណ៏​ទឹកប្រាក់ មាន​គ្រាប់​ចំនួន​២៥​គ្រាប់ និង​សំបក​គ្រាប់​ចំនួន​០៦​ ។  ៣-​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​០១​គ្រឿង រួម​ជាមួយនឹង​វត្ថុ​តាង​ពាក់​ពាន់​មួយ​ចំនួន​ទៀត ​។

​ក្រោយ​ពី​សួរនាំ ជន​នេះ​ បាន​សារភាព​ទ​ទូល​ស្គាល់​វត្ថុ​តាង  ទើប​នៅ​ថ្ងៃ​ទី​០៨ សីហា លោក​អធិការ​ក្រុង​បាត់ដំបង និង​មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក សុខ និមល ស្នងការ​រង បាន​ស្នើ​សុំ​គោល​ការ​បន្ត​នីតិវិធី ពី​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​ជនសង្ស័យ​ឈ្មោះ ឈួ​ម សុខ​វ​ណ្នី ហៅ ឃ្លោក នៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល រហូត​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា wy) ជា​ច្រើន​សន្ធឹកសន្ធាប់​ថែម​ទៀត​។       

បើ​យោង​តាម​របាយ​ការ​ណ៍​​របស់​លោក ប៉ាន ចាន់​រិ​ទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​លើក​ទី​២ ពេល​ចុះ​ឆែកឆេរ​លំនៅ​ឋាន មន្ត្រី​ជំនាញ រឹបអូស​យក​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​យ៉ា​ម៉ា wy)​ចំនួន​១៣,៩៩១​គ្រាប់​ ។ 

​បើ​គិត​ពី​វត្ថុ​តាង​គ្រឿងញៀន ដែល​ដកហូត​បាន​ទាំង​០២​លើក​សរុប​ចំនួន​១៥,៩៦៥​គ្រាប់​ ។ ទោះ​យ៉ាងណា លោក​សុខ និមល បាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ការិយាល័យ​ជំនាញ បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​នេះ ជាមួយនឹង​វត្ថុ​តាង ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ