ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន១ក្រុម​តែងតែ​បង្ក​អសន្តិសុ.ខ​អុកឡុ.ក​នៅ​កណ្ដាល​ក្រុង​សៀមរាប ត្រូវបង្ក្រាប និងឃាត់ខ្លួន

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ក្រុម​ក្មេង​ទំនើង​ចំនួន ១០ នាក់ រក​ឃើញ ៤​នាក់ មាន​គ្រឿងញៀន​ដែល​តែងតែ​បង្ក​អសន្តិសុខ​អុកឡុក​នៅ​កណ្ដាល​ក្រុង​សៀមរាប ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​បង្ក្រាប​បាន បញ្ជូន​ទៅ​កាន់​តុលាការ…

ខេត្តសៀមរាប​ ៖ ​ក្រុម​ក្មេង​ទំនើង​ចំនួន ១០ នាក់ រក​ឃើញ ៤​នាក់ មាន​គ្រឿងញៀន​ដែល​តែងតែ​បង្ក​អសន្តិសុខ​អុកឡុក​នៅ​កណ្ដាល​ក្រុង​សៀមរាប ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​សៀមរាប​បង្ក្រាប​បាន បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១១ ខែ សីហា​ឆ្នាំ​២០២៤​នេះ​ថា កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ធ្វើការ​បង្ក្រាប​ក្មេង​ទំនើង ដែល​តែង តែ​ធ្វើ​សកម្មភាព​បង្ក​អសន្តិសុខ នៅ​កណ្តាល​ក្រុង​រហូត​ឈាន​ដល់​សៀមរាប ធ្វើការ​ឃាត់ខ្លួន បាន​ជន សង្ស័យ​ចំនួន​១០​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច​ដោយ​ប្រើ​ហិង្សា​(​កាប់​យក​ផ្លា​ក​លេខ​) និង ហិង្សា​ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់ ទោស ( វាយ​ជន​រង​គ្រោះ និង ដុំ​ថ្ម​, ខ្សែ ក្រវាត់ មួក​ការពារ ) និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ( គប់​ដុំ​ថ្ម​លើ​តូប របស់​អ្នក​លក់ដូរ )​។

ប្រភព​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង​បាន​បង្កហេតុ កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣​និង​១៥​នាទី ទៀប​ភ្លឺ នៅ​ចំណុច​ខាងកើត​វត្ត​ពោធិ​លង្កា ស្ថិត​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​០២​និង​៥០​នាទី នៅ​តូប​លក់​អីវ៉ាន់​ចាបហួយ ស្ថិត​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​៖ ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​របស់​ជនសង្ស័យ​ចំនួន​០៣ គ្រឿង ដុំ​ថ្ម​០៧​ដុំ ដាវ ១​ដើម​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ខេត្ត​សៀម រាប បាន​បញ្ជាក់​ថា ក្នុង ចំណោម​ជន សង្ស័យ​ទាំង​១០​នាក់ សមត្ថកិច្ច​បាន​រក​ឃើញ​ជនសង្ស័យ​ចំនួន​០៤​នាក់ ប្រើ ប្រាស់​គ្រឿងញៀន​ខុសច្បាប់​។

បច្ចុប្បន្ន​ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ