ខេត្តឧត្តរមានជ័យ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង២៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លងវែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំងបើកបរចុះពីច្រកព្រំដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ។

បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តចំនួន១៥២គ្រឿង និងមនុស្សចំនួន៣៣៧៩អង្គ/នាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សាទៅកាន់វត្តលោកតាសួង ក្នុងទឹកដីភូមិស្រែប្រីយ៍ ឃុំផៃផាត់តាណារ ស្រុកភូស៊ីង ខេត្តស៊ីសាកេតប្រទេសថៃ កាលពីវេលាម៉ោង១២ ០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំដែនជាបន្តបន្ទាប់។

ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស លាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំ៣A-០៧57 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡាប់ធ្លាក់ជ្រោះ ធ្វើឱ្យអ្នកជិះលើរថយន្តសរុប៣០នាក់ (ស្រី២៥នាក់) ។

ក្នុងនោះ ក្មេង២នាក់បណ្តាលឱ្យស្លាប់ម្នាក់ឈ្មោះព្រំ សាមី ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង ដោយឡែក អ្នករងរបួសរបួសធ្ងន់៦ស្រី៥នាក់ របួសស្រាល២៣ស្រី១៩នាក់ ក្មេង២នាក់ប្រុស និងខូចរថយន្ដ១គ្រឿង ។

គួររំលឹកផងដែរ រថយន្តតូចធំដែលបើកបរចុះពីលើកំពូលភ្នំដងរែក ចំណុចច្រកទ្វារអន្តរជាតិជាំ
នេះ កាលពីកន្លងទៅ តែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាច្រើនលើកច្រើនសារមកហើយ នេះមិន
មែនជាលើកទី១នោះទេ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍នេះបានឆាប់ឆក់យកជីវិតមនុស្សប្រុសស្រីចាស់ក្មេងអស់ជាច្រើននាក់ផងដែរ ចំណុចភ្នំដងរ៉ែកកន្លងទៅនេះ ៕




ចែករំលែកព័តមាននេះ