ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ៖ សហរដ្ឋអាមេរិក ប្រទេស​ដំបូង​បំផុត​ឈ្នះ​មេដាយ​ទី​១០០

1 ខែ មុន

ប្រទេស​បារាំង ៖ គិត​ត្រឹម​ព្រឹក​នេះ សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដំបូង​គេ​បំផុត ឈ្នះ​មេដាយ​ទី​១០០ នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ និង​បន្តកាន់កាប់​កំពូល​តារាង​មេដាយ​សរុប​ជា​បណ្តោះអាសន្ន​។ សហរដ្ឋអាមេរិក…

ប្រទេស​បារាំង ៖ គិត​ត្រឹម​ព្រឹក​នេះ សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដំបូង​គេ​បំផុត ឈ្នះ​មេដាយ​ទី​១០០ នៅ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្តៅ​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ និង​បន្តកាន់កាប់​កំពូល​តារាង​មេដាយ​សរុប​ជា​បណ្តោះអាសន្ន​។

សហរដ្ឋអាមេរិក ឈ្នះ​មេដាយ​សរុប​ចំនួន ១០៣​គ្រឿង មាស ៣០​គ្រឿង ប្រាក់ ៣៨​គ្រឿង និង​សំរឹទ្ធ ៣៥​គ្រឿង​។ តាម​ពីក្រោយ​ដោយ​ប្រទេស​ចិន ឈ្នះ​មេដាយ​សរុប ៧៣​គ្រឿង មាស ២៩​គ្រឿង ប្រាក់ ២៥​គ្រឿង និង​សំរឹទ្ធ ១៩​គ្រឿង​។ អូស្ត្រាលី​ឈរ​នៅ​លេខ ៣ ក្រោយ​ឈ្នះ​មេដាយ​សរុប ៤៥​គ្រឿង មាស ១៨​គ្រឿង ប្រាក់ ១៤​គ្រឿង និង​សំរឹទ្ធ ១៣​គ្រឿង​។ តាម​ពីក្រោយ​ដោយ​ម្ចាស់ផ្ទះ​បារាំង ឈ្នះ​មេដាយ​សរុប ៥៤​គ្រឿង មាស ១៤​គ្រឿង ប្រាក់ ១៩​គ្រឿង និង​សំរឹទ្ធ ២១​គ្រឿង​។

ចំណែក ចក្រភព​អង់គ្លេស​ឈរ​នៅ​លេខ ៥ ឈ្នះ​មេដាយ​សរុប ៥១​គ្រឿង មាស ១៣​គ្រឿង ប្រាក់ ១៧​គ្រឿង និង​សំរឹទ្ធ ២១​គ្រឿង​។ ប្រទេស​ស្ថិត​នៅ​ក្រៅ​តំណែង​កំពូល​ទាំង ៥ ឬ Top 5 ប៉ុន្តែ​ស្ថិត​ក្នុង​តំណែង​កំពូល​ទាំង ១០ រួម​មាន ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន ហូ​ឡង់ អ៊ី​តា​លី និង​អា​ល្លឺ​ម៉​ង់​។

ដោយឡែក គិត​ត្រឹម​ព្រឹក​នេះ​ដូច​គ្នា ប្រទេស​អាស៊ី​អាគេ្នយ៍​ចំនួន ៤ រួម​មាន ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ថៃ និង ម៉ា​ឡេ​ស៊ី បាន​បង្កើន​ចំនួន​មេដាយ​របស់​ខ្លួន នៅ​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤​។

ហ្វី​លី​ពី​ន​ធ្វើ​បាន​ល្អ​ជាងគេ ហើយ​ក៏​ជា​ប្រទេស​អាស៊ី​អាគ្នេយ៍​ដំបូង​បំផុត ឈ្នះ​មេដាយ​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស ដោយ​ឈ្នះ​មេដាយ​សរុប ៤​គ្រឿង មាស ២​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​។ ឥណ្ឌូ​ណេ​ស៊ី ឈ្នះ​មេដាយ​សរុប ៣​គ្រឿង មាស ២​គ្រឿង និង​សំរឹទ្ធ ១​គ្រឿង​។ ថៃ ប្រទេស​អាស៊ី​អាគ្នេយ៍​ទី​២ ដែល​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​ប៉ា​រី​ស​នោះ ឈ្នះ​មេដាយ​ច្រើន​ជាងគេ​សរុប ៦​គ្រឿង មាស ១​គ្រឿង ប្រាក់ ៣​គ្រឿង និង​សំរឹទ្ធ ២​គ្រឿង​។ ចំណែក ម៉ា​ឡេ​ស៊ី ឈ្នះ​មេដាយ​សរុប ២​គ្រឿង ដែល​ជា​មេដាយ​សំរឹទ្ធ​៕ (​ប្រភព ៖ Paris 2024 និង Seasia Stats)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ