ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងប៉ុន្មានម៉ោងជាប់គ្នាយប់មិញធ្វើឱ្យតំបន់មួយចំនួនៅភ្នំពេញរងការលិចលង់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​០៨​សីហា​នេះ បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធ​ខណ្ឌ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ទាំង​យប់ ក្រោយ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​០៨​សីហា​នេះ បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធ​ខណ្ឌ និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ទាំង​យប់ ក្រោយ​ភ្លៀង​បាន​ធ្លាក់​ខ្លាំង និង​ជា​ច្រើន​ម៉ោង​ដែល​បាន​ធ្វើ​អោយ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ទទួល​រង​នៅ​ការ​លិចលង់ ។

ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង នៅ​ម្តុំ​មជ្ឈមណ្ឌល​ម៉ូង​ឌី​យ៉ា​ល់ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ដែល​ជា​តំបន់​ដែល​ទទួល​រង​ការ​លិចលង់​ខ្លាំង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​បំពេញការងារ​នេះ​ទាំង​យប់​ផង​ដែរ ពោល គឺ​ក្រោយ​ពី​កាយ​សំរាម​ចេញពី​មាត់​លូ​ដើម្បី​អោយ​ទឹក​ហូរ​ស្រក​អស់ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​លាង​សំអាត​ផ្លូវ​តែ​ម្តង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក៏​ជា​សុខទុក្ខ​របស់​សម្ដេច​ដែរ​ហើយ​សម្ដេច​បាន​ណែនាំ​ឱ្យ​ឯកឧត្ដម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​តែ​យកចិត្តទុកដាក់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ក្ដី​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលើ​នេះ​រាល់ថ្ងៃ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ៖ នៅ​យប់​ថ្ងៃ​ទី​០៨ សីហា ម្សិល​ម៉ិ​ញ​នេះ មេឃ​បាន​ភ្លៀង​យ៉ាង​ខ្លាំង និង​មាន​រយៈពេល​ពី​២​ទៅ​៤​ម៉ោង តាម​តំបន់​ដែល​ធ្វើ​អោយ​កំរិត​ទឹកភ្លៀង​ឡើង​ដល់​១៤១​មី​លី​ម៉ែត្រ បាន​ធ្វើ​អោយ​តំបន់​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ទទួល​រង​នៅ​ការ​លិចលង់ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក្រោម​ការ​យកចិត្តទុកដាក់​ពី​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​បាន​ដឹកនាំ​អាជ្ញាធរ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ទាំង​យប់​ដោយ​ផ្ទាល់​ដល់​កន្លែង និង​បាន​ណែនាំ​អោយ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បញ្ច​ញ​រថយន្ត​បូមទឹក ដើម្បី​ធ្វើ​សកម្មភាព​បូម និង​កាយ​សំរាម​ចេញពី​មុខ​លូ​ទាំង​យប់​ផង​ដែរ ជា​ពិសេស​នៅ​ចំណុច​ផ្លូវ​លេខ​២៣០ ផ្លូវ​៣៣៦ ម៉ុង​ឌី​យ៉ា​ល់​លើ​មហាវិថី​ម៉ៅ​សេ​ទង់​ក្នុង​ខណ្ឌទួលគោក​។

ឯកឧត្តម ឃួ​ង ស្រេង ធ្លាប់​បាន​អំពាវនាវ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ អោយ​ប្រជាពលរដ្ឋ វេច​ខ្ចប់ ទុកដាក់ និង​បញ្ចេញ​សំរាម​សំណល់​រឹង អោយ​បាន​ត្រឹមត្រូវ កុំអោយ​សំរាម​ចូល​ក្នុង​មាត់​លូ បើ​មាត់​លូ កកស្ទះ​ទៅ​ដោយ​សំរាម​នោះ នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ វា​និង​ទទួល​រង​ការ​លិចលង់​ហើយ​ជៀស​មិន​រួច​ទេ ។

គួរ​បញ្ជាក់​ថា ៖ ក្រោយ​ពី​កាយ​សំរាម​ចេញពី​មាត់​លូ នៅ​ម្តុំ​មជ្ឈមណ្ឌល​ម៉ូង​ឌី​យ៉ា​ល់ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក មិន​បាន​ប៉ុន្មាន​ម៉ោង​ទេ ទឹក​ក៏​បាន​ហូរ​ស្រក​អស់ ហើយ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ក៏​បាន​ប្រើ​រថយន្ត​បាញ់​លាង​សំអាត​ផ្លូវ​ទាំង​យប់​តែ​ម្តង ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ