ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆេះតូប​លក់ដូរ​​​នៅ​ផ្សារ​ចិន​​ផ្អើលទាំង​យប់​

2 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ​៖ អគ្គិភ័យ​ឆាបឆេះ​តូប​លក់​នំរបស់​អាជីវករ​ដែល​សង់​ពី​ថ្ម​ប្រក់ស​ង្ក័​សី ទំហំ​ទទឹង​៣ ម៉ែត្រ នឹង​បណ្តោយ៤​ម៉ែត្រ​នៅ​ផ្សារ​ចិន​  បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ និង​សមត្ថកិច្ច​ចេញ​​ពន្លត់អគ្គិភ័យ ​។ ហេតុការណ៍​នេះ​…

ខេត្ត​ព្រះ​សីហ​នុ ​៖ អគ្គិភ័យ​ឆាបឆេះ​តូប​លក់​នំរបស់​អាជីវករ​ដែល​សង់​ពី​ថ្ម​ប្រក់ស​ង្ក័​សី ទំហំ​ទទឹង​៣ ម៉ែត្រ នឹង​បណ្តោយ៤​ម៉ែត្រ​នៅ​ផ្សារ​ចិន​  បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ និង​សមត្ថកិច្ច​ចេញ​​ពន្លត់អគ្គិភ័យ ​។ ហេតុការណ៍​នេះ​ ​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧ និង៤៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២៤​ ស្ថិត​នៅ​ក្នុង​ចំណុចក្រុម​៣០ ភូមិ​១ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​​ តូប​ដែល​ឆេះ​មាន​ម្ចាស់​​ឈ្មោះ ស៊ុន ស្រី​កែវ ភេទ​ស្រី​អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែ រង​ការ​ខូចខាត​ ​រួម​មានសម្ភា​រសំរាប់​ធ្វើ​នំ និងរបស់របរ​ប្រើប្រាស់​ទាំងស្រុង តែ​សំណាងល្អ​ មិន​មាន​មនុស្ស​ស្លាប់​ ឬ​រង​របួស​ឡើយ​ ។

ក្នុង​ករណី​អគ្គិភ័យ​ខាងលើ​ កម្លាំង​បង្ការ ​និង​ពន្លត់អគ្គិភ័យ​បាន​ចេញ​រថយន្ត​ពន្លត់​​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចំនួន០២​គ្រឿង​  បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ស្មើរ​ និង​៦​ម៉ែត្រ​គូប និង​បាន​គ្រប់គ្រង​ស្ថាន​ការ​រលត់​ជា​ស្ថាពរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ