សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានចែករំលែកនៅលើបណ្តាញសង្គមផ្លូវការថា ការថើបគ្មានអ្វីពិបាកទេ ។

សម្តេចបានចែករំលែកនូវជីវិតផ្ទាល់ខ្លួនបែបនេះ នៅក្រោយពេលរៀបចំថ្ងៃខួបកំណើត កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។ សម្តេចតេជោ បានចែករំលែកថា គូព្រេងមិនព្រាត់សម្តេចបានរៀបការពីអាយុ២៤ឆ្នាំ ឯភរិយាសម្តេចមានអាយុ២២ឆ្នាំ ។
សម្តេចតេជោ បានបញ្ជាក់ថា «គិតមកដល់ពេលនេះ ខ្ញុំអាយុ៧៣ឆ្នាំ ឯភរិយាខ្ញុំក៏៧១ឆ្នាំដែរ ។ រៀងរាល់ការជួបជុំកូនៗ តែងតែសុំឲ្យឪពុកម្តាយថតរូប និងសុំឲ្យពុកម៉ែថើបគ្នា ដើម្បីពួកគេនាំគ្នាសើចលេង ។ កូនដែលសកម្មក្នុងរឿងរៀបចំបែបនេះ គឺនាងពៅ ដោយមានការគាំទ្រពីបងប្រុសដែលជានាយករដ្ឋមន្ត្រីនាពេលនេះ» ។

សម្តេចតេជោ បានចែករំលែកបន្តទៀតថា «មិនមានបញ្ហាទេកូនៗ និងចៅៗពុកម៉ែ និងយាយតា អាចធ្វើបាន ព្រោះមានលំបាកអីគ្រាន់តែថើបគ្នានោះ» ។ នេះ គឺជាការចែករំលែករបស់រដ្ឋ បុរសកម្ពុជាពាក់ព័ន្ធនឹងការថើប ប៉ុន្តែរហូតមកដល់ពេលនេះ មានការសិក្សាជាច្រើនដែលគេបានចែករំលែកអំពីគុណប្រយោជន៍នៃការថើប ។ ការថើបមានសារៈសំខាន់នៅក្នុងទំនាក់ទំនងសម្រាប់ហេតុផលជាច្រើន ។ ទីមួយ វាដើរតួជាទម្រង់ដ៏មានអានុភាពនៃការប្រាស្រ័យទាក់ទងគ្នា ដោយពាក្យសំដី បង្ហាញពីក្តីស្រលាញ់ និងចំណង់ចំណូលចិត្ត ។
ឯកសារជាច្រើនបានឲ្យដឹងថា ការថើបជួយបង្កើនភាពស្និទ្ធស្នាល ជួយឱ្យគូស្នេហ៍មានទំនាក់ទំនងផ្លូវអារម្មណ៍ និងផ្លូវកាយ និងពង្រឹងទំនាក់ទំនងផ្លូវអារម្មណ៍រវាងដៃគូ ។ វាបញ្ចេញអរម៉ូនមានអារម្មណ៍ល្អដូចជា អុកស៊ីតូស៊ីន លើកកម្ពស់អារម្មណ៍ជឿជាក់ និងសុវត្ថិភាព ។

ជាងនេះទៅទៀត ការថើប គឺជាវិធីមួយ ដើម្បីបង្ហាញពីបំណងប្រាថ្នា និងការទាក់ទាញរក្សានូវភាពរ៉ូមែនទិក ។ វាបន្ថែមភាពរំភើប និងភាពថ្មីថ្មោងដល់ទំនាក់ទំនងធ្វើឱ្យគូស្នេហ៍មានអារម្មណ៍ចង់បាន និង សប្បាយចិត្ត ។ សារៈសំខាន់នៃការថើប នៅក្នុងទំនាក់ទំនង គឺត្រូវបានសង្កត់ធ្ងន់បន្ថែមទៀត ដល់ភាពស្រើបស្រាលខាងផ្លូវភេ.ទ និងការដាស់អារម្មណ៍ដៃគូអោយទទួលបានការអារម្មណ៍នៃភាពស្និទ្ធស្នាល និងការពេញចិត្តចំពោះដៃគូរ ។

សរុបមក ការថើបដើរតួជាសរសរស្តម្ភគ្រឹះ រួមចំណែកដល់សុភមង្គល ភាពរឹងមាំនៃទំនាក់ទំនងភាពពេញចិត្ត និងស្នេហាអមតៈ ៕
ចែករំលែកព័តមាននេះ