រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៏របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យកោះសន្តិភាពដឹងថា ឈ្មោះផ្លូវនៅក្នុងរាជធានីភ្នំពេញ ដែលប្រសិទ្ធិនាមថ្នាក់ដឹកនាំប្រទេស ឥស្សរជន បុព្វបុរសជំនាន់សង្គមរាស្ត្រនិយម និងបរទេសផងដែរ ដែលប្រើប្រាស់បច្ចុប្បន្នជាភាសាខ្មែរ រួមមាន ៖
តីរវិថី ព្រះស៊ីសុវត្ថិ, វិថី រដ្ឋសភា, មហាវិថី សម្ដេចសុធារស, វិថី អង្គរ, វិថី ឧកញ៉ាស៊ូរ ស្រ៊ុន, វិថី កែ នូ, វិថី ព្រះអង្គអេង, វិថី ព្រះចន្ទរាជា, វិថី ផ្សារត្រី, វិថី ព្រះអង្គយុគន្ធរ, វិថី អាប់ឌុលការីម, វិថី សម្តេចអឹម, មហាវិថី ព្រះនរោត្តម, វិថី ប្រទេសបារាំង, វិថី កាកបាទក្រហមខ្មែរ, វិថី ឧកញ៉ាទេពផន, វិថី កែវ ជា, វិថី សម្តេចព្រះធម្មលិខិតអ៊ុក, វិថី ឧកញ៉ាម៉ែន, វិថី សម្តេចចក្រីប៉ុន, វិថី ព្រះពញាយ៉ាត, វិថី សម្តេចបាន, វិថី ហ្សូសិបប្រូសទីតូ, វិថី យូហ្គោស្លាវី, វិថី សម្តេចសង្ឃរាជ ទៀង, វិថី សម្តេចមង្គលអៀម, វិថី ព្រះអង្គផានុវង្ស, វិថី ឧកញ៉ាឈុន, វិថី ឧកញ៉ប៉ិច, វិថី វិមលធម្មថោង, វិថី ឡុងង៉ែត, វិថី ស្រុកទ្រាំង, វិថី ព្រះអង្គសុផាណូវង្ស, វិថី ពាម, វិថី ប៉ាស្ទ័រ, វិថី ឧត្ដុង្គ, វិថី កាល់ម៉ែត្រ, វិថី វត្តលង្កា, វិថី ឧកញ៉ ហ៊ីង ប៉ែន, វិថី បាសាក់, វិថី ព្រះត្រសក់ផ្អែម, វិថី កោះត្រល់, វិថី ព្រះត្រពាំង, វិថី សម្តេចសង្ឃនាយកសី, វិថី ព្រះបទុមសុរិយាវង្ស, វិថី ក្រមអ៊ូ, វិថី វត្តកោះ, មហាវិថី ព្រះមុនីវង្ស, វិថី ឧកញ្ញ៉ានូកន, វិថី សុកហុក, វិថី អ៊ុង ប៉ូគុណ, វិថី សហភាពអឺរ៉ុប, មហាវិថី សាធារណរដ្ឋប៉ូឡូញ, វិថី សម្តេចព្រះមង្គល, ទេពាចារ្យអ៊ុម ស៊ុម, មហាវិថី សាធារណរដ្ឋឆែក, មហាវិថី ហ្សាវ៉ាហារឡាល់នេហ៍រុ, មហាវិថី សម្តេចព្រះសីហនុ, មហាវិថី សម្ដេចមុនីរ៉ត, មហាវិថី ហ្សាលដឺហ្គោល, មហាវិថី ម៉ៅសេទុង, មហាវិថី យោពលខេមរភូមិន្ទ, មហាវិថី មហាសេនាប្រមុខ, មហាវិថី គីម អ៊ីល ស៊ុង, វិថី ព្រះអង្គព្រហ្ម, វិថី កុលដឺម៉ុងតរ៉ូ, វិថី ឧកញ៉ាឃ្លាំងមឿង, វិថី តេជោឥ, វិថី ក្រមួនសរ, វិថី ព្រះជ័យជេដ្ឋា, វិថី ក្រឡាហោមគង់, មហាវិថី វិយទ្វបុរៈ, វិថី ព្រៃនគរ, មហាវិថី កម្ពុជាក្រោម, វិថី ខេមរភូមិន្ទ, វិថី សម្តេចសង្ឃនាយកស៊ុក, វិថី ឧកញ៉ាអ៊ិន, វិថី ចាន់ណាក, វិថី ព្រះអង្គហស្សកណ្ឌ, វិថី ឧកញ៉អ៊ុក លន់, វិថី តេជោដំឌិន, វិថី ឧកញ៉ាទ្រឿងកាង, វិថី ជយវរ្ម័នទី៧, វិថី លីយ៉តឡាយ, វិថី ឧកញ៉កេត, វិថី ព្រះសុគន្ធមានបុណ្យ, វិថី ព្រះអង្គមគ្គវណ្ណ, វិថី នគររាជ, វិថី ឧកញ៉ា អ៊ុំ, វិថី ព្រះវិហារ, វិថី ព្រះស៊ីសុវត្ថិយុត្តិវង្ស, វិថី នារីក្លាហាន, វិថី មាត់ជ្រូក, វិថី ផ្សារដែក, វិថី ជីវពល, វិថី ព្រះសុទ្ធាវង្ស, វិថី ដូនពេញ, វិថី ព្រះបក្សីចាំក្រុង, វិថី គ្រីស្តូហ្វ័រហូវ្ស, វិថី ឧកញាំសន្ធរម៉ុក, វិថី ព្រះអង្គនន្ទ, វិថី សេងធួន, វិថី ព្រះមហាក្សត្រី, វិថី យានីកុសុមៈ, វីថី អ៊ឹងប៊ុនហ៊ូវ, មហាវិថី សហព័ន្ធរុស្ស៊ី, វិថី ព្រះអង្គឌួង, វិថីវត្តលង្កា, មហាវិថី ព្រះនរោត្តម, វិថី សេនីយវិណ្ណាវុឌ្ឍអ៊ុំ, វិថី ស៊ូរ ស្រ៊ុន, វិថី សម្តេចភួង, វិថី បឹង, វិថី ហូជីមិញ, មហាវិថី ព្រះសុរាម្រិត, វិថី សម្តេច ល្វា ឯម, វិថី ឧកញ៉ាជ្រុន យូ ហាក់, វិថី ឧកញ៉ាញឹកជូឡុង ។
កំណត់សំគាល់ ៖
(1)-កំណាត់ផ្លូវ ត្រូវបានសំគាល់ដោយលេខផ្លូវជំនាន់រដ្ឋកម្ពុជា និងឈ្មោះផ្លូវសំខាន់ៗ ជំនាន់សង្គមរាស្ត្រនិយម
(2)-យោងលិខិតលេខ៥២២ សជណ.សរ.ចុះថ្ងៃទី ១៩-០៤-០៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
(3)-ផ្លូវប្តូរឈ្មោះថ្មី ក្រោយឆ្នាំ១៩៩៣
(4)-ឈ្មោះផ្លូវជាភាសាបារាំង តាមផែនទីសង្គមរាស្ត្រនិយមរក្សាទុកជាប្រវត្តិសាស្ត្រពុំបានបកប្រែជាភាសាអង់គ្លេសទេ ឯឈ្មោះជាភាសាខ្មែរត្រូវបានបកប្រែពីភាសាបារាំង : POISSONNERIE St. : វីថី ផ្សារត្រី V.FRANCE FRANCE St. : វិធី ប្រទេសបារាំង
(5)-ផ្លូវគ្មានលេខជាប់ខាងលិចវិទ្យាល័យវត្តកោះ លាតសន្ធឹងពីជើងទៅត្បូងចាប់ពីផ្លូវលេខ១៥៤ ទៅដល់ផ្លូវលេខ១៧៤ ខាងកើតមហាវិថីព្រះមុនីវង្ស
(6)-ផ្លូវលេខ១៤៣ ប្តូរឈ្មោះជាភាសាបារាំងក្រោយឆ្នាំ១៩៩៣ និងត្រូវបានប្តូរឈ្មោះជាភាសាអង់គ្លេសតាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បច្ចុប្បន្ន
(7)-ឈ្មោះផ្លូវជាភាសាបារាំងប្តូរមកជាភាសាអង់គ្លេស និងកែសំរួលតាមឈ្មោះប្រទេសបច្ចុប្បន្ន។ MV REPUBLIQUE POPULAIRE DE POLOGNE មហាវិថីសាធារណរដ្ឋប៉ូឡូញ : POLAND REPUBLIC Blvd. MV REPUBLIQUE SOCIALISTE TCHECOSLOVAQUIE មហាវិថីសាធារណរដ្ឋឆែក : CZECH REPUBLIC Blvd.៕

























ចែករំលែកព័តមាននេះ