ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖ ​បើ​ស្នងការ​នគ​បាល​ណា​ធុញ​និង​ការ​ដោះស្រាយ​បណ្តឹង​ពលរដ្ឋ ឈប់​ធ្វើ​ជា​ស្នងការ​ទៅ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចំពោះ​ស្នងការ​នគ​បាល​រាជធានី-ខេត្ត​ណា​ដែល​ធុញ​នឹង​ការ​ស្នើ​សុំ ​ឬ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ គួ​រឈប់​ធ្វើការ​ជា​ស្នងការ​ ទៅ​ធ្វើស្រែ​ចម្ការ​ទៅ​ល្អ​ជាង​ ។ ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លូ​ន ​កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម…

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ព្រមាន​ចំពោះ​ស្នងការ​នគ​បាល​រាជធានី-ខេត្ត​ណា​ដែល​ធុញ​នឹង​ការ​ស្នើ​សុំ ​ឬ​ទទួល​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នោះ​ គួ​រឈប់​ធ្វើការ​ជា​ស្នងការ​ ទៅ​ធ្វើស្រែ​ចម្ការ​ទៅ​ល្អ​ជាង​ ។

​យោង​តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្ទាល់​ខ្លូ​ន ​កាលពី​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ស​ សុខា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​គូសបញ្ជាក់​ថា​ យ៉ាង​ដូច្នេះ​ថា​ «​បើ​ស្នង​ការហ្នឹង​គាត់​ធុញ​នឹង​​ការ​ទទួល​ព័ត៌មាន​ដោះស្រាយ អី​ញ្ចេះ អី​ញ្ចុះ គាត់​ឈប់​ធ្វើ​ស្នងការ​តែ​ម្តងទៅ ទៅ​ធ្វើស្រែ​ចម្ការ​ទៅ​វា​ស្រួល​ជាង នោះ​គ្មាន​អ្នក​ណា​រករឿង ឬ​អ្នក​ណា​ប្តឹង​យើង ហើយ​បើ​ធ្វើ​មេ​គេ​ហើយ មិន​ទទួលខុសត្រូវ និង​ទទួលយក​ព័ត៌មាន ឬ​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​នោះ​ឈប់​ទៅ​ល្អ​ជាង​» ​។ ការ​លើក​ឡើង​របស់​ឯកឧត្តម​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ​ បន្ទាប់​ពី​រក​ឃើញ​មាន​ករណី​មិន​ប្រក្រតី​ចំពោះ​តួនាទី​ជា​ស្នងការ​រង​នៅ​ខេត្ត​មួយ​អស់​រយៈពេល​ជាង​ច្រើន​ឆ្នាំ ​។

ឯកឧត្តម ស សុខា​ បាន​គូសបញ្ជាក់​ថា ៖ «​ខ្ញុំ​សូម​ឲ្យ​ពិនិត្យ​និង​កែ​បែងចែក​តួនាទី​ភារកិច្ច ដែល​កន្លង​ទៅ តែ​ឥលូវ​បាន​លុប​បំបាត់​ហើយ គឺ​មាននៅ​ខេត្ត​មួយ គាត់​ស្នងការ​ដឹកនាំ​ការងារ​ទូទៅ​បន្ទាប់​មក​មាន​ស្នងការ​រង (​ដូច​ស្នងការ រង​ប្រចាំការ​) អី​ញ្ចឹ​ង​ស្នងការ​រង​ផ្សេង​ៗ ទៀត​ត្រូវ រាយ​ការណ៍​ឲ្យ​គាត់ ហើយ​មាន​តែ​ស្នងការ​រង ម្នាក់​ហ្នឹង​ទេ​ មាន​សិទ្ធិ​រាយការណ៍​ទូទៅ​ឲ្យ​ស្នងការ ។​ខ្ញុំ​ថា​ធ្វើ​របៀប​នឹង​ងាប់​តែ​ម្តង អា​ណឹ​ង​ដូច​ជា​បង្កើត​ស្នងការ​រង​ក្នុង ស្នងការ​រង​អី​ញ្ចឹ​ង​»​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​មាន​លើក​ឡើង​ទៀត​ថា ​តួនាទី​ស្នងការ​រង​មាន​សិទ្ធិ​ស្នើ​គ្នា បើ​មានការ​បង្កើត​ស្នងការ​រង​ក្នុង​ស្នងការ​រង​បែប​នេះ​គឺ​ធ្វើការ​តែងតាំង​ខ្លួន​ដោយ​ខ្លូ​ន​ឯង គ្នា​អ្នក ណា​ដឹង រហូត​អស់​រយៈពេល​ជិត​អាណត្តិ​រាជរដ្ឋាភិបាល​។ គិត​ទៅ​អស់​រយៈពេល​ជិត​៣​ឆ្នាំ ៧​ខែ តែ​ពេល​នេះ​លុប​បំបាត់​ហើយ ។

​ឯកឧត្តម ស​ សុខា​ បាន​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​គិត​ថា ​ខេត្ត​ផ្សេង​ៗ​មិន​ឲ្យ​មាន​ករណី​នេះ​ទៀត​ទេ បើ​មិន​ដូច្នេះ នឹង​ធ្វើ​ឲ្យ​មានការ​ពិបាក ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​មួយ​ចំនួន ។ បើ​​​ស្នង​ការ​គាត់​ធុញ​នឹង​ការ​ដោះស្រាយ ឬ​ការងារ​មួយ​ចំនួន ខ្ញុំ​គិត​ថា​ឈប់ ធ្វើ​ស្នងការ​ទៅ​ស្រួល ទៅ​ធ្វើស្រែ​ចម្ការ​ទៅ​ស្រួល​ជាង នោះ​គ្មាន​អ្នក​រករឿង ឬ​ប្តឹង​យើង ។ បើ​ធ្វើ​មេ​គេ​ហើយ​មិន​ទទួលខុសត្រូវ នោះ​ទាល់តែ​ដូរ​ការងារ​គ្នា អី​ញ្ចឹ​ង​មិន​អាច​ទទួលយក​បាន​»​។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា​ បាន​អះអាង​ថា​ ការ​បែង​ចែក​តួនាទី ភារកិច្ច​មាន​សារសំខាន់​ណាស់ ហើយ​សូម​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត ។​កន្លង​ទៅ​ មានការ​ជាន់​កិច្ច​ការងារ​គ្នា​មួយ​ចំនួន​មិន​ថា​ថ្នាក់​ជាតិ​នោះ​ទេ សូ​ម្បី​តែ ថ្នាក់​ក្រោម​ជាតិ​ក៏​មាន​ដែរ​។ ប៉ុន្តែ​ក្នុង​អាណត្តិ​នេះ​ យើង​បាន​បញ្ជាក់ និង​អង្គុយ​ជជែក​គ្នា បែងចែក​ឲ្យ​បាន​លើក​តួនាទី និង​ភារកិច្ច​រួច​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ