ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​​ចិន​និង​ខ្មែរ​​មួយ​ក្រុម​ចាប់​ស្ត្រី​​២​នាក់​រុញ​ចូល​​ឡាន​ដូចក្នុងរឿង​

3 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មានការ​ភ្ញាក់ផ្អើល​មួយបាន​កើតឡើង ខណៈ​មាន​ជន​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចាប់​មនុស្ស​ស្រី​២​នាក់​រុញ​ចូល​រថយន្ត កាលពី​វេលា​ម៉ោង​ប្រហែល​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៤ នៅ​ម្តុំ​ស្តុ​ប​ផ្សារ​ពាណិជ្ជកម្ម មុខ​អាហារ​ដ្ឋា​ន​«​តុងប៉ី​ហ្សា​វ​ខាវ​» ស្ថិត​ក្នុងភូមិ​២…

ខេត្ត​ព្រះ​សីហ​នុ ៖ មានការ​ភ្ញាក់ផ្អើល​មួយបាន​កើតឡើង ខណៈ​មាន​ជន​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ចាប់​មនុស្ស​ស្រី​២​នាក់​រុញ​ចូល​រថយន្ត កាលពី​វេលា​ម៉ោង​ប្រហែល​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៤ នៅ​ម្តុំ​ស្តុ​ប​ផ្សារ​ពាណិជ្ជកម្ម មុខ​អាហារ​ដ្ឋា​ន​«​តុង
ប៉ី​ហ្សា​វ​ខាវ​» ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះ​សីហ​នុ ។

ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជាឱ្យ​កម្លាំង​ជំនាញ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនី​យ៍​ត្រី ណុ​ប បញ្ញា ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

លុះ​រហូត​ដល់​ម៉ោង ប្រហែល​២​កន្លះ​រសៀល​ថ្ងៃ​ទី​៦ ខែសីហា ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​សរុប​ចំនួន​៨​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៦​នាក់ និង​ខ្មែរ​២​នាក់ ព្រមទាំង​រំដោះ​ជន​រង​គ្រោះ​បាន​ចំនួន​២​នាក់​គឺ ស្ត្រី​ខ្មែរ​ម្នាក់ និង​ជនជាតិចិន​ម្នាក់ ។

សូម​បញ្ជាក់​ថា ករណី​ខាងលើ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដកហូត​បាន​កាំភ្លើងខ្លី​២​ដើម ខ្នោះដៃ​២​គូ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀតហើយ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូ​ង ។ ទោះបីជា​បែប​ណា មូលហេតុ​ដែល​មានការ​ចាប់​មនុស្ស​រុញ​បញ្ចូល​រថយន្ត​ទាំង​បង្ខំ​នេះមិន​ត្រូវ​បានដឹង​ថា កើតឡើង​ដោយសារ​មូលហេតុ​អ្វី​នៅឡើយ​ទេ ហាក់ដូច​កំពុង​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង ។

មានការ​កត់សម្គាល់​ផង​ដែរ​ថា ករណី​មួយ​នេះ ខុស​ពី​ករណី​មុន​ៗ ដែល​ច្រើន​តែ​បង្ក​ឡើង​ដោយ
ជនជាតិ​ចិន​ដូច​គ្នា តែ​លើក​នេះ​ទាំង​ក្រុម​ជន សង្ស័យ​និង​អ្នក​រង​គ្រោះ មាន​លាយ​ជាមួយ​ខ្មែរ​ចូលរួម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ