ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​កង់​បី​ដឹក​ជនបរទេស​ទៅ​កន្លែង​ស្ងា.ត់ ឱ្យ​បក្ខពួក​ធ្វើ​សកម្មភា.ព ត្រូវចាប់​បញ្ជូន​ទៅ​តុលា​ការ​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ដោយ​ទ​ទួ ល​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក ម៉​ម សា​វន នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ឲ្យ​ដឹង​ថា ដោយ​ទ​ទួ ល​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ ។

នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៤ និង​០០ នាទី កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ គឺ​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ចុះ​ទៅ​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្របែក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ត្រ​បែក សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹ​ត្តបទ​ល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​បង្ក​ឲ្យ​មាន របួស​ដោយ​អ​ចេតនា (​បើក​ម៉ូតូ​កង់​បី​ដឹក​ជន​រង​គ្រោះ​ទៅ​កន្លែង​ស្ងាត់ ដែល​ជន​រង​គ្រោះ​ប្រាប់​ឲ្យ​ឈប់​តែ​មិន​ព្រម​ឈប់ ដោយ​មានការ​ភ័យ​ជន​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​រង​របួស ហើយ​ក៏​ត្រូវ​បក្ខពួក​អ្នក​រត់​ម៉ូតូ​កង់​បី​១​ក្រុម ដែល​នៅ​ចាំទី​នោះ បាន​ធ្វើ​សកម្មភាព​លួច​យក​សម្ភារៈ​របស់​ជន​រង​គ្រោះ​តែម្តង​ទៅ​) ។

សកម្មភាពនេះប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​០៥ ភូមិ​១៤ ភូមិ​ទួល​រកា​  សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៤ និង​០០ នាទី ។​

លោក ម៉​ម សា​វន បន្ត​ថា ពេល​ចាប់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​ការិយាល័យ​មក​ដល់​នៅ​នា​រសៀល​ថ្ងៃ​ដដែល ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ។​

ជនសង្ស័យ​មានឈ្មោះ តាត វណ្ណៈ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ អ្នក​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​បា​រាជ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

វត្ថុ​តាង​ចាប់​យក ម៉ូតូ​កង់​បី​១​គ្រឿង​ម៉ាក BAJAJ 3W RE 4S LPG ពណ៌​ក្រហម សេរី​ឆ្នាំ​២០១៧ លេខ​តួ​៣៨៨២៤ លេខ​ម៉ាស៊ីន​៨២៧៤៣ ពាក់​ផ្លា​ក​លេខ​កណ្តាល​១Z-៨៨៨៩ ​។

​ទូរ​សព្ទ័​ដៃ​ម៉ា​កវី​វ៉ូ ពណ៌​ទឹកមាស ១ គ្រឿង, ​ទូរ​សព្ទ័​ដៃ​ម៉ាក​សាំ​សុង ពណ៌​ខ្មៅ ១ គ្រឿង ពាក់ព័ន្ធ​បទល្មើស​ខាងលើ​នេះ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ P H N ភេទ​ស្រី​  ជនជាតិ​កូរ៉េ កាន់​លិខិត ស្នាក់​នៅ​សណ្ឋាគារ​យូ​តៃ​ផ្លូវ​លេខ​២១៤ ភូមិ​២ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ សម្ភារៈ​បាត់បង់ ៖ ​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២ ចំនួន​០១ គ្រឿង និង​កាត​ធនាគារ និង​កូនសោ​សណ្ឋាគារ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​ស្តាប់​ចម្លើយ​ជន សង្ស័យ​មាន​ភាព​ស៊ីសង្វាក់​ពាក់​ពន្ធ​បទល្មើស​”​លួច​មាន​ស្ថាន​ទម្ងន់ទោស​” សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​សាល​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ជនរងគ្រោះលោតចុះពីលើម៉ូតូកង់បី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ