ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា ក្រោយ​ពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​មានការ​ជជែក​ពិភាក្សា និង​ចេញ​ជា​ផ្លែផ្កា​រវាង​សមាគម​អ្នក​សារព័ត៌មាន និង​អ្នក​សារព័ត៌​មាននៅ​ក្នុង​សិក្ខាសាលា​នា​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា ក្រោយ​ពី​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​មានការ​ជជែក​ពិភាក្សា និង​ចេញ​ជា​ផ្លែផ្កា​រវាង​សមាគម​អ្នក​សារព័ត៌មាន និង​អ្នក​សារព័ត៌​មាននៅ​ក្នុង​សិក្ខាសាលា​នា​ពេល​កន្លង​មក ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ស្ដី​ពី​ការ​ផ្សព្វផ្សាយ និង​ដាក់​ឱ្យ​ប្រើប្រាស់ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​កម្ពុជា​» នា​រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ ២០២៤ នៅ​ទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​ថា ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ នៃ​មូលដ្ឋាន​គ្រឹះ​រួម នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ។

ឯកឧត្តម បាន​បញ្ជាក់​ថា មូលហេតុ ដែល​ចាំបាច់ សម្រាប់​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ធម្មនុញ្ញ​សារព័ត៌​មាននៅ​កម្ពុជា​នេះ ក៏​ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន នៃ​បច្ចេកវិទ្យា​សារព័ត៌មាន ក្នុង​នោះ​ក៏​មានការ​ផ្លាស់​ប្តូរ​ទម្រង់ នៃ​ការ​ផ្សព្វផ្សាយ​បែប​បុរាណ ដែល​សំដៅលើ​ការ​ផ្សាយ​តាម​ទូរទស្សន៍ ការ​សែត រោង​ពុ​ម្ភ​ជាដើម​។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​បច្ចុប្បន្ន​នេះ ការ​ផ្សព្វផ្សាយ​តាម​បែប​ទំនើប ដែល​សំដៅលើ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូច​ជា​គេហទំព័រ ហ្វេ​ស​ប៊ុ​ក តិកតុក ឬ​ក៏​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្សេង​ៗ​ទៀត ។

ក្នុង​កាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា អ្វី​ដែល​កំពុង​តែ​ប្រឈម​នឹង​ធ្វើ​ឱ្យ​គុណ​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ការ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​សាធារណជន ចំពោះ​សារព័ត៌មាន គឺ​នៅ​ពេល ដែល​កំណើន​ការ​ផ្សព្វផ្សាយ​ទំនើប​កើនឡើង ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​កើត​ចេញ​ដំបូង​ផ្សាយ​បាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តិកតុក រហូត​ដល់​យក​ជា​មូលដ្ឋាន នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ទទួល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ប្រមាណ​២​ពាន់​ស្ថាប័ន​។ ក្នុង​នោះ​មាន​គេហទំព័រ ធី​វី​អន​ឡាញ ដែល​ជា​ប្រភេទ​ព័ត៌មាន​ទំនើប​ថ្មី​មាន​ចំនួន​ជាង​១​ពាន់​អង្គភាព កំពុង​ប្រតិបត្តិការ​ផ្សាយ​។ ប៉ុន្តែ​ក៏​មាន​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន ដែល​កំពុង​ប្រតិបត្តិការ​ក៏​មិន​ទាន់​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នោះ​ទេ ដែល​ក្រសួង​ព័ត៌មាន​កំពុង​តែ​អំពាវនាវ​ថែម​ទៀត​ឱ្យ​ពួក​គេ​មក​ចុះបញ្ជី​ស្របច្បាប់​ដើម្បី​ប្រតិបត្តិការ​លើ​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម នេត្រ ភក្ដ្រា បាន​គូសបញ្ជាក់​ទៀត​ថា អាជ្ញា​បណ្ណ ដែល​ក្រសួង​អនុញ្ញាត​កន្លង​មក​គឺ​បង្កើត​គេហទំព័រ តែ​គាត់​មិន​បាន​បង្កើត​គេ​ទំព័រ​ទេ បែរជា​បង្កើត​ត្រឹមតែ​ហ្វេ​ស​ប៊ុ​ក ឬ​TV​អន​ឡាញ ឬ​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​សារព័ត៌មាន​តែ​ប៉ុណ្ណោះ ។ ឯកឧត្ដម​អះអាង​ថា ការ​ធ្វើ​បែប​នេះ​មិន​ស្រប​តាម​ច្បាប់ ដោយសារ​ក្រសួង​អនុញ្ញាត​ឱ្យ​បើក​គេហទំព័រ តែ​គេ​បែ​ជា​បើក​ហ្វេ​ស​ប៊ុ​ក ដែល​ចំណុច​នេះ​គេ​មិន​ទាន់​បាន​បំពេញ​លក្ខ​ខ័​ណ្ឌ​ពេញលេញ​ក្នុង​ច្បាប់ ដូចដែល​ការ​ផ្តល់​អាជ្ញា​បណ្ណ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ