ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទុកទេ ! ធ្វើការដុតកម្ទេចចោលនូវវត្ថុតាងបំផ្លាញធនធានធម្មជាតិចោល

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​នៅ​វត្ថុ​តាង​ច្រើន​ប្រ ភេទ ដែល​ចាប់​យក​ពី​ជនល្មើស​ក្រោយ​ធ្វើ​សកម្មភាព​កា​.​ប់​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ដែន​ការពារ និង​អភិរក្ស​ទូ​ទាំង​ខេត្តស្ទឹងត្រែង រួម​មាន​អា​វុ​.​ធ​កែ​ច្នៃ​អា​វុ​.​ធ​ពិតប្រាកដ ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ…

ខេត្តស្ទឹងត្រែង ៖ មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​បង្ហាញ​នៅ​វត្ថុ​តាង​ច្រើន​ប្រ ភេទ ដែល​ចាប់​យក​ពី​ជនល្មើស​ក្រោយ​ធ្វើ​សកម្មភាព​កា​.​ប់​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ដែន​ការពារ និង​អភិរក្ស​ទូ​ទាំង​ខេត្តស្ទឹងត្រែង រួម​មាន​អា​វុ​.​ធ​កែ​ច្នៃ​អា​វុ​.​ធ​ពិតប្រាកដ ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ និង​អ​ន្ទា​.​ក់​ដាក់​សត្វ​ផង​ដែរ ។

នា​វេលា​ថ្ងៃត្រង់​ទី​៦ សីហា ២០២៤ លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិ ស្ថាន​ខេត្តស្ទឹងត្រែង បាន​បញ្ជា​ឲ្យ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ប្រមូល នៅ​វត្ថុ​តាង​ជា ច្រើន ដែល​បាន​ចាប់​យក​ពី​ជនល្មើស នា​ពេល​កន្លង​មក រួម​របាយការណ៍​ដាក់​ជូន​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ព្រះរាជអាជ្ញា​រង​ត្រួតពិនិត្យ និង​មាន​ចំណាត់ការ​កម្ទេច​ចោល​នា​ពេល​ខាង​មុខ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ទាំងនេះ​ជា​លើក​ទី​បី ដែល​មន្ទីរ​បរិស្ថាន​រក្សា​ទុក្ខ ក្រោយ​ប្រមូល​ចាប់​យក​ពី​ជនល្មើស​ដែល​ប្រព្រឹត្ត​សកម្មភាព​ដូច​ជា ការ​កា​.​ប់​ព្រៃ​រៀន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ការ​កា​.​ប់​ព្រៃ នៅ​ក្នុង​ដែន​តំបន់​ការពារ និង​អភិរក្ស តំបន់ការពារទេសភាព ការ​បរ​បា​.​ញ់​សត្វព្រៃ និង​ការ​ដាក់​អន្ទាក់​សត្វ​ជាដើម ។

ក្នុង​នោះ​មន្ត្រី​អនុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ក៏​បាន​ចាប់​យក​វត្ថុ​តាង​ធ្វើ​កំណត់ហេតុ ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ និង​បន្ត​បញ្ជូន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ផង​ដែរ ។

លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​បាន​ថ្លែង​ការ​កោតសរសើរ​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​បាន​យ៉ាង​ល្អ​រហូត​ឈាន​ទៅ​ដល់​ការ​ដកហូត​នៅ​វត្ថុ​តាង ព្រមទាំង​ឃាត់ខ្លួន​ជនល្មើស​យក​ទៅ​អនុវត្ត​តាម​ច្បាប់​យ៉ាង​មាន​ប្រសិទ្ធភាព ។

លោក​បាន​លើក​ឡើង​ថា វត្ថុ​តាង​ខាងលើ​លោក​បាន​ជំរុញ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ព​ន្លឿ​ន​នីតិវិធី​ចប់​សព្វគ្រប់​ចំពោះ​ឈើ​អាច​ចាត់ចែង​ជូន​យុទ្ធ​ជន​ដែល​ខ្វះខាត ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​បាន​ចំណែក​ឧបករណ៍​ដែល​បម្រើ​អោយ​បទល្មើស​ធ្វើការ​កម្ទេច​ចោល​តាម​នីតិវិធី ។

វត្ថុ​តាង​ដែល​ត្រូវ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​នៅ​ពេល​នោះ រួម​មាន​កាំ​ភ្លើ​.​ង​កែ​ច្នៃ​ប្រ​ទេ​ទ​កាប៊ី​ន​កាំ​ភ្លើ​.​ង​កែ​ច្នៃ​ប្រភេទ​ស្នា​តេះ កាំ​ភ្លើ​.​ង​កែ​ច្នៃ​ប្រភេទ​ឆ្នុក កាំ​ភ្លើ​.​ង​ពិតប្រាកដ​ម៉ាក់​អាការ​47 មួយ​ដើម និង​កាំ​ភ្លើ​.​ង​ម៉ាក​អ៊ឹម​សី​មួយ​ដើម ត្រង់​សឺ​ន័​រ​ជា​ច្រើន​គ្រឿង និង​អន្ទាក់​ដាក់​សត្វ​ជា​ច្រើន ព្រមទាំង​ឈើ​អា​ជា​ច្រើន​ទៀត​ផង​ដែរ ។

វត្ថុ​តាង​ដែល​ជា​ឧបករណ៍​ល្មើសច្បាប់​ទាំងនោះ​នឹង​ត្រូវ​រៀបចំ​ពិធី​ដុត​កម្ទេច​ចោល​នា​ពេល​ខាង​មុខ បន្ទាប់​ពីរ​តុលាការ​បាន​បញ្ចប់​នីតិវិធី​នា​ពេល​ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ