រាជធានីភ្នំពេញ ៖ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា រយៈពេល ជាង៤០ឆ្នាំមកនេះចេញពីបាតដៃទទេកម្ពុជាបានពង្រឹងផ្នែកធន ធានមនុស្ស ខ្លាំងរហូតមានសមត្ថភាពក្នុងការធ្វើការងារនៅក្នុងការិយាល័យបាន ក្រោយពីធ្លាប់ពឹងអ្នក ជំនាញបរទេសមកជួយ។
សម្តេចធិបតីបានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ” នាព្រឹកថ្ងៃទី៦ ខែសីហាឆ្នាំ២០២៤ថាប្រទេសខ្មែរមានសមត្ថភាពក្នុងការគ្រប់គ្រង ប្រទេសខ្លួនបាន។ ប្រទេសណាគេចង់បានអ្វីជារឿងរបស់គេ តែប្រទេសខ្មែរចង់បានពង្រឹងសមត្ថ ភាពខ្លួនឯងឲ្យកាន់តែអភិវឌ្ឍន៍ផងដែរ។

សម្តេចបានគូសបញ្ជាក់ថា៖«៤០ឆ្នាំមកនេះតាំងពីបាតដៃទទេ រហូតមកដល់ធនធានមនុស្ស ចែកសញ្ញាបត្រ ការងារគ្រប់ស្ថាប័នទាំងអស់ពីមុនយើងអត់មានទេធនធានមនុស្សធ្វើការក្នុងការិយា ល័យ តែពេលនេះយើងធ្វើបាន ។ កាលពីឆ្នាំ៩០ជាង យើងបានពឹងមន្ត្រី២រូបជំនាញពី IMF ពីបា រាំង មកជួយធ្វើការនៅតាមក្រសួងស្ថាប័នរបស់យើង ប៉ុន្តែឥលូវកូនខ្មែរយើងធ្វើបាន »។
ជាមួយគ្នានោះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងធនាគារបរទេសពីដើមគេបើកនៅកម្ពុជាគេយកអ្នកជំនាញខ្លះរបស់គេមកធ្វើនៅខ្មែរ តែឥលូវកូនខ្មែរយើងធ្វើការផ្នែកគ្រប់គ្រង នៅតាមសាខាខ្លះ។
ទាក់ទិននឹងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោនៅទិសឦសាន សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងថាតើការអភិវឌ្ឍព្រែកជីកហ្វូនណនតេជោ និងកាអភិវឌ្ឍតំបន់ផ្សេងទៀត ព្រមទាំងសម្មតិកម្មលើកដី តើបញ្ជាក់ថាខ្មែរកាន់តែខ្សោយ ហើយត្រៀមយកដីឲ្យគេទេ? ឬមួយក៏កាត់ខ្លាំងរឹងមាំ។ ខ្ញុំគិតថាក្រោយសង្គ្រាមបញ្ចប់នៅក្នុងឆ្នាំ១៩៩៨មកនៅគ្រប់កន្លែងមាន ការរីកចម្រើន ពិតខ្លះតំបន់មួយចំនួនមិនទាន់ស្មើនឹងតំបន់ខ្លះក្តី។
ប្រមុខរាជរដ្ឋាភិបាលបានអះអាងថាការអភិវឌ្ឍនឹងធ្វើឲ្យមានដូចគ្នានៅគ្រប់ទីកន្លែង ដែលចំណុចនេះជាទិសដៅរបស់រាជរដ្ឋាភិបាល។ ទោះបីនៅទិសឦសានមានការរីកចម្រើន មិនទាន់ស្មើនឹងទីក្រុងភ្នំពេញ ឬខេត្តមួយចំនួនក្តី ក៏ប៉ុន្តែតំបន់ខ្លះមានការរីកចម្រើន ដូចជាមាន មនុស្សកើនឡើង មានហេដ្ឋារចនាសម្ព័ន្ធកើន ហើយបងប្អូនកាន់តែមានជីវភាពធូរធារផងដែរ ៕
ចែករំលែកព័តមាននេះ