ថៃ! ប្រទេសអាស៊ីអាគ្នេយ៍ទី៤ ឈ្នះមេដាយពីកីឡាអូឡាំពិកទីក្រុងប៉ារីស
ប្រទេសបារាំង ៖ គិតត្រឹមបញ្ចប់ការប្រកួតកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី៤ បន្ទាប់ពីប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី…
ប្រទេសបារាំង ៖ គិតត្រឹមបញ្ចប់ការប្រកួតកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី៤ បន្ទាប់ពីប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី…
ប្រទេសបារាំង ៖ គិតត្រឹមបញ្ចប់ការប្រកួតកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ទី៤ បន្ទាប់ពីប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។
ហ្វីលីពីន ជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេបង្អស់ ដែលឈ្នះមេដាយពីកីឡាអូឡាំពិកទីក្រុងប៉ារីស ពោលចំនួន២គ្រឿងហើយ ដែលជាមេដាយមាសទាំង២គ្រឿង ដណ្តើមបានដោយកីឡាករ Carlos Yulo អាយុ២៤ឆ្នាំ ប្រភេទកីឡាកាយសម្ព័ន្ធលើវិញ្ញាសាលើកម្រាល (Floor Exercise) កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅ និង១គ្រឿងទៀតលើវិញ្ញាសាសេះលោត (Vault) កាលពីថ្ងៃទី៤ ខែឆ្នាំដដែល។
ប្រទេសឥណ្ឌូណេស៊ីឈ្នះមេដាយសំរឹទ្ធ១គ្រឿង ដណ្តើមបានដោយកីឡាការិនី Gregoria Mariska Tunjung អាយុ២៤ឆ្នាំ ប្រភេទកីឡាវាយសី (Badminton) វិញ្ញាសាឯកត្តជន កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ។
ប្រទេសម៉ាឡេស៊ីឈ្នះមេដាយសំរឹទ្ធ២គ្រឿង ដណ្តើមបានដោយកីឡាករ Aaron Chia អាយុ២៧ឆ្នាំ និងកីឡាករ Soh Wooi Yik អាយុ២៦ឆ្នាំ ប្រភេទកីឡាវាយសី (Badminton) វិញ្ញាសាដៃគូ កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅ។ ហើយ១គ្រឿងទៀត ដណ្តើមបានកីឡាករ Lee Zii Jia អាយុ២៦ឆ្នាំ ប្រភេទកីឡាវាយសីដដែល ប៉ុន្តែនៅលើវិញ្ញាសាឯកត្តជន កាលពីថ្ងៃទី៥ ខែឆ្នាំដដែល។
ដោយឡែក ប្រទេសថៃឈ្នះមេដាយប្រាក់១គ្រឿង ដណ្តើមបានដោយកីឡាករ Kunlavut Vitidsarn អាយុ២៣ឆ្នាំ ប្រភេទកីឡាវាយសី (Badminton) វិញ្ញាសាឯកត្តជន ក្រោយចាញ់កីឡាករដាណឺម៉ាក Viktor Axelsen នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។
គិតត្រឹមបញ្ចប់ការប្រកួតកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបន្តកាប់កាន់កំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះមេដាសរុប៧៩គ្រឿង មាស២១គ្រឿង ប្រាក់៣០គ្រឿង និងសំរឹទ្ធ២៨គ្រឿង។ តាមពីក្រោយដោយប្រទេសចិន ដែលឈ្នះមេដាយសរុប៥៣គ្រឿង មាស២១គ្រឿង ប្រាក់១៨គ្រឿង និងសំរឹទ្ធ១៤គ្រឿង។ ចំណែកឯម្ចាស់ផ្ទះបារាំងឈរនៅលេខ ៣ ឈ្នះមេដាយសរុប៤៨គ្រឿង មាស១៣គ្រឿង ប្រាក់១៦គ្រឿង និងសំរឹទ្ធ១៩គ្រឿង៕ (ប្រភព ៖ Paris 2024 និង Seasia Stats)
ចែករំលែកព័តមាននេះ