ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ ជា​ព្រែកជីក​ប្រវត្តិសាស្ត្រ​ទី​១ ដែល​ប្រជាពលរដ្ឋ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ គម្រោង​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ គឺជា​ព្រែកជីក​ប្រវត្តិសាស្ត្រ​ទី​១ និង​ជា​ការ​ទន្ទឹងរង់ចាំ​ជា​យូរ​របស់​ប្រជាជន​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ គម្រោង​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន តេ​ជោ គឺជា​ព្រែកជីក​ប្រវត្តិសាស្ត្រ​ទី​១ និង​ជា​ការ​ទន្ទឹងរង់ចាំ​ជា​យូរ​របស់​ប្រជាជន​កម្ពុជា ក្រោម​អគ្គ​មគ្គទេសក៍​ឯក ផ្តួចផ្តើម​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ​បាន​បើក​ការដ្ឋាន​នា​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ ក្នុង​អាណត្តិ​របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង ខណៈ​ឯកឧត្ដម​និង​លោក​ជំទាវ អញ្ជើញ​ជា​ធិ​បតី​ក្នុង “​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី និង​អុជ​កាំជ្រួច អបអរសាទរ​ការ​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​រាត្រី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​នេះ​។

ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​៖ គម្រោង “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” ដែល​រាជរដ្ឋាភិបាល​បាន​បើក​ការដ្ឋាន​ក្នុង​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ នេះ នឹង​ក្លាយជា​គម្រោង​ផ្លូវទឹក​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា សម្រាប់​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​យ៉ាង ពិតប្រាកដ ពីព្រោះ​ថា ព្រែកជីក​នេះ គឺជា​កា​រត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ (​ដៃទន្លេ​) ទៅ​នឹង​ផ្លូវ​ដឹក​ជញ្ជូន​សមុទ្រ ឆ្លងកាត់ ខេត្ត​ចំនួន ៤ រួម​មាន ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប មាន​ប្រវែង​សរុប ១៨០ គីឡូម៉ែត្រ និង​មានការ​សិក្សា យ៉ាង​លម្អិត​លើ​ផល​ប៉ះពាល់​សង្គម​-​បរិស្ថាន​ក្នុង​កម្រិត​ទាប​បំផុត ក្នុង​នោះ ការ​ចំណាយ​លើ​គម្រោង​នេះ ត្រូវ​បាន​ប៉ាន់ស្មាន ថវិកា​ចំនួន ១.៧០០ លាន​ដុល្លា​អា​មេ​រិ​ក ក្រោម​ទម្រង់​វិនិយោគ BOT (​កិច្ចសន្យា​សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ​) ដែល ភាគហ៊ុន​វិស័យ​ឯកជន​ក្នុងស្រុក មាន​ចំនួន​រហូត​ដល់​ទៅ ៥១% នៃ​ថវិកា​គម្រោង ហើយ​រាជរដ្ឋាភិបាល​យើង​បាន​គោរព តាម​ច្បាប់​អន្តរជាតិ​យ៉ាង​ត្រឹមត្រូវ​បំផុត​។

ឯកឧត្ដម​បន្ត​ថា​៖ នៅ​ពេល​គម្រោង​នេះ​អនុវត្ត​រួចរាល់ យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន ដូច​ជា កាត់​បន្ថយ​រយៈពេល ចម្ងាយ និង​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​នា​ពេល​បច្ចុប្បន្ន​, បង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល ភស្តុ​ភារ​កម្ម​, អភិវឌ្ឍ​ផែ​រណប​ថ្មី​ៗ, ពង្រីក​តំបន់​អភិវឌ្ឍ​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​កសិដ្ឋាន ដែល​នឹង​ជួយ​គាំទ្រ ដល់​ប៉ូ​ល​សេដ្ឋកិច្ច​ទី​១ និង​ប៉ូ​ល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ព្រមទាំង​បង្កើត​ការងារ​បន្ថែម​, ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង នគរូបនីយកម្ម ភាព​រីក​ចម្រើន​ផ្នែក​អចលនវត្ថុ និង​ការ​វិនិយោគ​ផ្សេង​ៗ ដែល​នេះ គឺជា​ផលប្រយោជន៍​ខ្មែរ​សុទ្ធសាធ និង ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ