ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះសីហនុ អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

4 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ​នៅ​មុខ​វេទិការ​៧​មក​រា ស្ថិត​នៅ​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​.​កាលពីព្រឹក​ថ្ងៃ​ទី​៥ ខែ សីហា ឆ្នាំ ២០២៤…

​ខេត្តព្រះសីហនុ ៖ ​នៅ​មុខ​វេទិការ​៧​មក​រា ស្ថិត​នៅ​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​.​កាលពីព្រឹក​ថ្ងៃ​ទី​៥ ខែ សីហា ឆ្នាំ ២០២៤ ឯកឧត្តម វង្ស ផា​ណាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ពិធី​បេ​ី​ក​សម្ភោ​ធ ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​ជា​ប្រវត្តិសាស្ត្រ​។​

នៅ​ក្នុង​ឱកាស​ដ៍​វិសេសវិសាល​និង​ជា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ របស់​ប្រជាជន​កម្ពុជា ដោយឡែក​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​កម្មវិធី​ខាង​លើក៍​មាន វត្តមាន អស់លោក​,​លោកស្រី ជា​អភិបាលរង​ខេត្ត លោក​,​លោកស្រី​ជា​ប្រធាន​/​អនុប្រធាន​មន្ទីរ មន្ត្រីរាជការ លោកគ្រូ ,​អ្នកគ្រូ​ក្មួយ​ៗ​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​មក​ចូលរួម​យ៉ាង​ច្រេ​ី​ន​កុះករ​។

បន្ទាប់​ពី​ស្តាប់​ប្រសាសន៍​ដ៍​ខ្ព​ង៎​ខ្ជ​ស់​របស់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នៅ​ក្នុង​កម្មវិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នៅ​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤ បន្ទាប់​ពី​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​អស់​ជា​ច្រើន​ខែ ត្រូវ​បាន​ចាប់ផ្តើម​ជា ផ្លូវការ​ហើយ​ក្រោម​សម្រែក​សាទរ​យ៉ាង​កងរំពង​ពី​សំណាក់​ប្រជាពលរដ្ឋ ,​មន្ត្រីរាជការ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​

នៅ​ក្នុង​ឱកាស​ចូលរួម​អបអរសាទរ​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ក៍បាន​រៀបចំ​ពិធី​ទូងស្គរ​ការ​សម្តែង​សិល្បៈក៍​ដូច​ជា​ច្រៀង​ចំរៀង​របស់​ក្មួយ​ៗ​សិស្សានុសិស្ស​មាន​ភាព​រីករាយ​និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដែល​រាជរដ្ឋាភិបាល​បាន​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ទៅ​តាម​ពេលវេលា​ដែល​បាន​គ្រោងទុក​ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់​សម្តេច​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត​និង​លោក​ជំទាវ ដែល​បាន​ធ្វើ​ឲ្យ​ព្រឹ​ត្ត​ការ​ជា​ប្រវត្តិសាស្ត្រ​នេះ​បាន​ចេញ​ជា​រូបរាង​និង​ទទួល​បានការ​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

នៅ​ក្នុង​ប្រសាសន៍​ដ៍​ខ្ពង់ខ្ពស់​ប្រកបដោយ​អត្ថ​ន​យ័រ​បស់​សម្តេច បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ជូន​ជនរួមជាតិ​កម្ពុជា​ថា​÷​ពិធី​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​នា​ពេល​នេះ​មានគុណ​ប្រយោជន៍​មហាសាល សម្រាប់​ជាតិខ្មែរ មាន​ដូច​ជា​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​មាន​ភាព​ងាយស្រួល កាត់​បន្ថយ​ការ​ចំណាយ នៅ​ពេល​ស្ថាបនា​រួច​ក៍​ជា​កន្លែង​ទេសចរណ៍​ដ៍​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរណ៍ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជាប់​សងខាង​ព្រែក​ប្រើប្រាស់​ទឹក​ក្នុង​ការ​ស្រោចស្រព​និង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ