ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ទូងស្គ វាយ​ជួង​ និងច្រៀង​ពង្សាវតារ​ខ្មែរ​លាន់​ឮ​​កងរំពង​ទូ​ទាំង​រាជធានី​អបអរ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៩​និង​៩​នាទី ថ្ងៃ​ទី​០៥​សីហា​២០២៤​នេះ គ្រប់​វត្ត​អារាម តាម​ផ្សារ គ្រឹះស្ថានសិក្សា ទាំង​រដ្ឋ និង​ឯកជន ក្រសួង​មន្ទីរ…

រាជធានី​ភ្នំពេញ​ ៖ នៅ​វេលា​ម៉ោង​៩​និង​៩​នាទី ថ្ងៃ​ទី​០៥​សីហា​២០២៤​នេះ គ្រប់​វត្ត​អារាម តាម​ផ្សារ គ្រឹះស្ថានសិក្សា ទាំង​រដ្ឋ និង​ឯកជន ក្រសួង​មន្ទីរ និង​ស្ថាប័ន​នានា​ទូ​ទាំង​រាជធានី​ភ្នំពេញ ឮ​សូរ​សំឡេង​ទូងស្គ វាយ​ជួង​ច្រៀង​ចម្រៀង​ជាតិ និង​ចម្រៀង ពង្សាវតារ​ខ្មែរ​លាន់​ឭ​យ៉ាង​កងរំពង និង​សប្បាយ​រីករាយ ដេ​ី​ម្បី​អបអរ​សារ​ទរ​ពិធី​បេ​ី​ក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។

ជាក់ស្ដែង​ដូច​អ្វី​ដែល​បាន​គ្រោងទុក ក្រុមប្រឹក្សា​រាជធានី​និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤​នេះ​បាន​ធ្វើ​ពិធី​អបអរសាទរ ការ​បេ​ី​ក ការដ្ឋាន សាងសង់ “​ព្រែក ជីក​ហ្វូ​ណ​ន​តេ​ជោ ” នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​បានការ​ទូងស្គរ​និង​រាំ​របាំ​ប្រពៃណី​ជាតិខ្មែរ​យ៉ាង​គគ្រឹកគគ្រេង​។

កម្មវិធី​បាន​ចាប់ផ្តើម​នៅ​ម៉ោង​៩:០៩​នាទី​ជាមួយ​និង​ការ​គោរព​ទង់ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ច្រៀង​បទ ពង្សាវតា​ខ្មែរ ការ​រាប់​ថយក្រោយ​នៃ​ការ​បើក​ការដ្ឋាន​សាងសង់ “​ព្រែកជីក​ហ្វូ​ណ​ន ការ​ទូងស្គរ អបអរសាទរ​ពិធី​បើក​ការដ្ឋាន​សាងសង់ “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​”​។ ក្រុម​សិល្បករ​ធ្វើ​សកម្មភាព​ទូងស្គរ និង​បន្ទរ​អបអរសាទរ​ពិធី​បើក​ការដ្ឋាន សាងសង់ “​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​”​។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អោយ​បន្ត​សម្រេច​បាន​ដើម្បី​ផលប្រយោជន៍​ខ្មែរ​ជំនាន់​ក្រោយ​។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​បាន​បើក​ការដ្ឋាន​រួចរាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ទន្ទឹម​និង​គ្នា​នេះ​ដែរ រដ្ឋបាល​រាជធានី ខណ្ឌ​ទាំង​១៤ មន្ទីរ អង្គភាព​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​អបអរសាទរ ពិធី​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នេះ ដែរ ដោយ​ធ្វើ​ឡើង​នៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន មាន​ទាំង​ការ​ដាក់​ទង់ជាតិ ទង់សាសនា និង​ការ​ទូងស្គ យ៉ាង​គគ្រឹក​គ​គ្រែង​ក្នុង​ស្មារតី​ជាតិ​តែ​មួយ​។ ដោយឡែក វិហារ សាសនា នានា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៏​មានការ​ទូងស្គ បែប​នេះ​ផង​ដែរ​។

ក្រោយ​កម្មវិធី​បើក​ការដ្ឋាន​ត្រូវ​បាន​បញ្ចប់ នៅ​រាត្រី​ថ្ងៃ​ទី​៥​សីហា​ឆ្នាំ​២០២៤​នេះ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នឹង​មានការ​ប្រគុំ​តន្ត្រី នៅ មុខ សាល​មហោស្រព កោះ​ពេជ្រ ដែល​មាន​សិល្បករ និង​កីឡាករ ល្បី​ៗ​របស់​កម្ពុជា​និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ជាមួយ​និង​ការ រៀបចំ​បាញ់​កាំ​ជ្រូ​ច​នៅ​ទន្លេ​៤​មុខ​ចំនួន​២​លើក នោះ​គឺ​នៅ​ម៉ោង​៧​និង​២០​នាទី​១​លើក និង​នៅ​ម៉ោង​៩​និង​៩​នាទី​មួយ​លើក​ទៀត​៕

ទិដ្ឋភាពអាជីវករ​ផ្សារ​ជម្ពូវ័នទូងស្គរ អបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ខណ្ឌ​៧មករា អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ