ឧត្តរមានជ័យ ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លា.ប់បាត់បង់ជីវិត និង២៩នាក់ទៀតបានរងរបួសធ្ងន់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកអន្លងវែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្វ្រាំង បើកបរចុះពីច្រកព្រំ
ដែនអន្តរជាតិជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ។
បើតាមសមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំបានថ្លែងប្រាប់ឱ្យដឹង នៅព្រលប់ថ្ងៃនេះថា ៖ មុនពេលកើតហេតុ មានរថយន្តចំនួន១៥
២គ្រឿង និងមនុស្សចំនួន៣៣៧៩អង្គនាក់ មកពីខេត្តសៀមរាប បានដង្ហែទៀនព្រះវស្សា ទៅកាន់វត្តលោកតាសួង ក្នុងទឹកដីថៃ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ និងបានវិលត្រឡប់មកវិញម៉ោងជាង៣រសៀល ហើយបានធ្វើដំណើរចុះពីច្រកព្រំ
ដែនជាបន្តបន្ទាប់ ។
ប៉ុន្តែក្នុងចំណោមរថយន្តដែលបើកចុះពីលើភ្នំនៃច្រកព្រំដែនអន្តរជាតិជាំ មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខកំពង់ឆ្នាំ3A.0757 បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយដាច់ហ្វ្រាំង ត្រង់ចំណុចផ្លូវឡើងភ្នំចំរាក់ទី១ បណ្តាលឱ្យក្រឡា.ប់ធ្លាក់ជ្រោះធ្វើឱ្យអ្នកជិះលើរថយន្ត សរុប៣០នាក់ ស្រី២៥នាក់ ក្នុងនោះក្មេង២នាក់ បណ្តាលឱ្យស្លា.ប់១នាក់ ស្រី របួសធ្ងន់៦នាក់ ស្រី៥នាក់ របួសស្រាល ២៣ ស្រី ១៩នាក់ ( ក្មេង២នាក់ ប្រុស និងខូចរថយន្ដ០១ គ្រឿង ៕
ចែករំលែកព័តមាននេះ