រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជាង៣០ឆ្នាំ បើកបររវល់តែងោកចុចទូរស័ព្ទរេចង្កូតធ្លាក់ប្រឡាយលូ ក្រឡា.ប់ផ្ងារជើង តែមិនមានរងរបួសនោះឡើយ ។

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង០៥និង៤៥នាទីព្រឹកព្រលឹម ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញមានស្ត្រីម្នាក់ វ័យជាង៣០ឆ្នាំ បានបើកបររថយន្តម៉ាកតូយូតាព្រុស ពណ៌ស ឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2BI-7109 បើកបរតាមបណ្តោយផ្លូវបេតុង ប្រប់ប្រឡាយលូ ។
លុះពេលមកដល់ចំណុចកើតហេតុ ស្ត្រីជាអ្នកបើករថយន្តបានងោកចុចទូរស័ព្ទ ងើបមកវិញ ភ្លាមៗរថយន្តបានរេចង្កូតធ្លា.ក់ប្រឡាយ ក្រឡា.ប់ផ្ងារជើង ផ្អើលប្រជាពលរដ្ឋមកជួយសង្គ្រោះស្ត្រីខាងលើចេញពីរថយន្តតែម្តង សំណាងល្អមិនបង្កអោយរបួសនោះឡើយ ។
ក្រោយកើតហេតុ ស្ត្រីជាម្ចាស់រថយន្តបានទាក់ទងហៅរថយន្តស្ទូច ដើម្បីយករថយន្តទៅជួសជុលខ្លួនឯង ៕


ចែករំលែកព័តមាននេះ