ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​៖ ត្រូវ​ទទួល​ដុល្លារ​ចាស់ ឬ​ប្រឡាក់ ដោយ​មិន​ត្រូវ​កាត់​លុយ

1 ឆ្នាំ មុន
  • ភ្នំពេញ

ធន​គារ​ជាតិ​នៃ​កម្ពុជា​បាន​បង្គាប់​អោយ​ទទួលយក​លុ​​យ​ដុល្លារ​ចាស និង​ប្រឡាក់​ដោយ​មិន​ត្រូវ​កាត់​លុយ​ឡើង​។ តាម​រយៈ​សេចក្តី​ប្រកា​សព​ត៌​មាន​របស់​ខ្លួន​កាល​ម្សិលមិញ​នេះ​ បាន​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​អាជីវករ​ប្តូរ​ប្រាក់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​ប្រាក់​ដុល្លារ​ចាស់ ឬ​ប្រឡាក់ ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន លើកលែងតែ​ក្រដាសប្រាក់​នោះ​ជា​ក្រដាសប្រាក់​ក្លែងក្លាយ ឫ​បាត់បង់​អត្តសញ្ញាណ…

ធន​គារ​ជាតិ​នៃ​កម្ពុជា​បាន​បង្គាប់​អោយ​ទទួលយក​លុ​​យ​ដុល្លារ​ចាស និង​ប្រឡាក់​ដោយ​មិន​ត្រូវ​កាត់​លុយ​ឡើង​។

តាម​រយៈ​សេចក្តី​ប្រកា​សព​ត៌​មាន​របស់​ខ្លួន​កាល​ម្សិលមិញ​នេះ​ បាន​ណែនាំ​ដល់​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​អាជីវករ​ប្តូរ​ប្រាក់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួល​ប្រាក់​ដុល្លារ​ចាស់ ឬ​ប្រឡាក់ ដោយ​មិន​ទាមទារ​កម្រៃ​សេវា​ពី​អតិថិជន​របស់​ខ្លួន លើកលែងតែ​ក្រដាសប្រាក់​នោះ​ជា​ក្រដាសប្រាក់​ក្លែងក្លាយ ឫ​បាត់បង់​អត្តសញ្ញាណ ដែល​មិន​អាច​ទទួលស្គាល់​បាន និង​តម្រូវ​ឱ្យ​ដកហូត​នូវ​រាល់​ក្រដាសប្រាក់​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ​ទាំងអស់ ដោយ​ពុំ​មាន​សំណង និង​បញ្ជូន​មក​ធនាគារជាតិ​នៃ​កម្ពុជា​។

ការ​ណែនាំ​នេះ ធ្វើ​ឡើង​គឺ​ក្នុង​គោលបំណង ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទូទាត់​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ