ពង្រាយបង្គន់អនាម័យចំនួន៤០នៅតំបន់កោះពេជ្រ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក សាំ…
រាជធានីភ្នំពេញ ៖ ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក សាំ…
រាជធានីភ្នំពេញ ៖ ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក សាំ ពិសិដ្ឋ នាយក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សួនច្បារ និងរុក្ខជាតិ បានពង្រាយបង្គន់អនាម័យចំនួន៤០បង្គន់ ដើម្បីត្រៀមទទួលបងប្អូនប្រជា ពលរដ្ឋ ដែលអញ្ជើញទៅចូលរួមអបអរសាទរព្រឹត្តិការណ៍ជាតិជាប្រវត្តិសាស្ត្ររបស់កម្ពុជា នៃពិធីបើកការរដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ខែសីហាឆ្នាំ២០២៤នេះ។
លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យកោះសន្តិភាពដឹងថា មកដល់ថ្ងៃទី០៣ខែសីហានេះ ក្រុមការងាររបស់លោក បានតម្លើង និងពង្រាយបង្គន់អនាម័យរួចរាល់ហើយ មានចំនួន៤០បង្គន់ នៅតំបន់ ព្រឹត្តិការណ៍ប្រគុំតន្ត្រីនៃទីក្រុងកោះពេជ្រ ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ