ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនី​​ឆេះបង្គោល​ខ្សែភ្លើងក្បែរស្ថានីយ​​ប្រេង​សាំង​ទាំងកណ្តាល​​អធ្រាត្រ​​

10 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ករណី​ឆ្លងចរន្តអគ្គិសនី​ឆាបឆេះបង្គោលនិងខ្សែភ្លើងក្បែរ​ស្ថានីយប្រេង​សាំង​មួយកន្លែង បង្កឱ្យ​មានការភ្ញាក់ផ្អើល​ទាំង​កណ្តាល​អធ្រាត្រ​ ឈាន​ចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នេះ ស្ថិត​តាមផ្លូវជាតិលេខ៥ (ផ្លូវចូលស្រះ​ត្រជាក់ចិត្ត)…

ខេត្ត​បន្ទាយមានជ័យ ៖ ករណី​ឆ្លងចរន្តអគ្គិសនី​ឆាបឆេះបង្គោលនិងខ្សែភ្លើងក្បែរ​ស្ថានីយប្រេង​សាំង​មួយកន្លែង បង្កឱ្យ​មានការភ្ញាក់ផ្អើល​ទាំង​កណ្តាល​អធ្រាត្រ​ ឈាន​ចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នេះ ស្ថិត​តាមផ្លូវជាតិលេខ៥ (ផ្លូវចូលស្រះ​ត្រជាក់ចិត្ត) ​ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

បើ​តាម​ប្រជាពលរដ្ឋបា​នឱ្យ​ដឹងថា​ នៅពេលអគ្គិភ័យឆាបឆេះ​ បង្កឱ្យ​ភ័យខ្លាច​រា​ល​ដល់​ស្ថានីយប្រេង​ ហើយឃើញបងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់រហូតដល់ក្រុមអន្តរាគមន៍ពន្លត់​យករថយន្តបាញ់​ពន្លត់​បន្ថែម​ទើបរលត់ទៅវិញ ។

​ក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យបានបញ្ជាក់ដែរថា ​អគ្គិភ័យ​នេះ​អាចបង្កដោយឆ្លងចរន្តអគ្គិសនីទើបបណ្តាលឆាបឆេះចេញពីប្រអប់ឌីសង់ទ័រ និងរាលដាលឆេះខ្សែភ្លើងបែបនេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ