ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បញ្ជូន​នាវា​ចម្បាំង​ទៅ​ហ្វ៊ី​លីពីន​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា

5 ខែ មុន

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ ប្រទេស​វៀតណាម និង​ហ្វ៊ីលីពីន​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ គេ​ឃើញ​នាវា​ចម្បាំង​របស់​វៀតណាម​មួយ​គ្រឿង​បាន​ចាក​ចេញ​ដំណើរ​ពី​កំពង់​ផែ​សំដៅ​ទៅ​ប្រទេស​ហ្វ៊ីលីពីន​ហើយ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ផ្ទាល់​តែ​ម្ដង​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ជា​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​យោធា​គ្នា​ជា​លើក​ដំបូង​។ សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែលមាន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។​ ប្រទេស​ចិន​បាន​គូស​វាស​ផែន​ទី​ខ្វៀល​យក​សមុទ្រ​ចិន​ខាង​ត្បូង​ជាង​៩០%​។ ដូច្នេះ ប្រទេស​ដទៃ​ទៀត​នៅតំបន់​អាស៊ី​អាគ្នេយ៍​អាច​មាន​សមុទ្រ​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពី​មាត់​ច្រាំង​។…

ទី​ក្រុង​ហាណូយ៖ ថ្មី​ៗ​នេះ ប្រទេស​វៀតណាម និង​ហ្វ៊ីលីពីន​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ គេ​ឃើញ​នាវា​ចម្បាំង​របស់​វៀតណាម​មួយ​គ្រឿង​បាន​ចាក​ចេញ​ដំណើរ​ពី​កំពង់​ផែ​សំដៅ​ទៅ​ប្រទេស​ហ្វ៊ីលីពីន​ហើយ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ផ្ទាល់​តែ​ម្ដង​នៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ជា​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​យោធា​គ្នា​ជា​លើក​ដំបូង​។ សមយុទ្ធ​យោធា​នេះ​ធ្វើ​ឡើង​ចំ​ពេល​ដែលមាន​ភាព​តាន​តឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។​

ប្រទេស​ចិន​បាន​គូស​វាស​ផែន​ទី​ខ្វៀល​យក​សមុទ្រ​ចិន​ខាង​ត្បូង​ជាង​៩០%​។ ដូច្នេះ ប្រទេស​ដទៃ​ទៀត​នៅតំបន់​អាស៊ី​អាគ្នេយ៍​អាច​មាន​សមុទ្រ​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ពី​មាត់​ច្រាំង​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រទេស​ខ្លះ​កំពុង​ធ្វើ​ចិត្ត​សឿង​គ្មាន​កោត​ខ្លាច​​ឥទ្ធិ​ពល​របស់​ប្រទេស​ចិន​​ក្នុង​នាម​​​ជា​មហា​អំណាច​ទ័ពជើង​ទឹក​លំដាប់​​លេខ​២​ពិភព​លោក។ ​ទ័ព​​ជើង​ទឹក​ចិន​នៅ​​ក្រោម​តែ​​ប្រទេស​អាមេរិក​១​​ប៉ុណ្ណោះ​, សូម្បី​តែ​រុស្ស៊ី​ក៏​ធ្លាក់​ទៅ​លំដាប់​ទី​បី​បាត់​ទៅ​ហើយ​។ ​នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​។​

ប្រទេស​ខ្លះ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដូច​ជា​វៀតណាម ហ្វ៊ីលីពីន និង​ប្រទេស​ដទៃ​​ទៀត​មិន​សប្បាយ​ចិត្ត​នឹង​ប្រទេស​ចិន​​ដែល​ចង់​​​ច្បាម​យក​សមុទ្រ​ចិន​ខាង​ត្បូង​​​តែ​ម្នាក់​ឯង​​​ឡើយ​។ ទី​នេះ​ក្រៅ​តែ​ជា​​តំបន់​នាវា​ចរណ៍​ដ៏​សំខាន់​ វា​ក៏​ជា​ឃ្លាំង​ស្តុក​ទុក​ធន​ធាន​ធម្ម​ជាតិ​ដ៏​សម្បូរ​បែប​​ផង​ដែរ​។ អាច​និយាយ​បាន​ថា​មហា​កំណប់​លាក់​ទុក​នៅ​ក្រោម​បាត​សមុទ្រ​​ក៏​អាច​ថា​បាន​។ ទី​តាំង​ភូមិ​សាស្ត្រ​មួយ​ចំនួន​កំពុង​ប្រទាញ​ប្រទង់​គ្នា​ដូច​ជា​ប្រជុំ​កោះ​ប៉ារ៉ាសែល ប្រជុំ​កោះ​ស្ព្រែត​លី និង​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ជា​ច្រើន​ទៀត​។​

សូម​រំលឹក​ថា​កាល​​ពី​ពេល​ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោ​កម៉ាកូស​ បំពេញ​ទស្សន​កិច្ច​នៅ​ទី​ក្រុង​ហាណូយ ប្រទេស​វៀត​ណាម​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៤​នោះ​ ប្រទេស​ទាំង​ពី​របាន​ឯក​ភាព​គ្នា​ថា​នឹង​ខិត​ខំ​លើក​កម្ពស់កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​នឹង​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​ប្រទាំង​ប្រទើស​គ្នា​នៅ​ក្នុង​ដែន​សមុទ្រ​នេះ​ដោយ​សន្តិ​វិធី​។​

ដោយ​ឡែក​នៅ​ក្នុង​គម្រោង​ធ្វើ​សមយុទ្ធ​យោធា​លើក​នេះ គេ​ឃើញ​ថា​នាវា​ចម្បាំង​ខ្នាត​យក្ស​ដែល​មាន​ទម្ងន់​២៤០០​តោន​ម៉ាក​ស៊ី​​អែស​​ប៊ី​៨០០២ (CSB 8002)​បាន​ចាក​ចេញ​​ដំណើរ​ពី​កំពង់​ផែ​របស់​វៀត​ណាម​​កាល​​ពី​ថ្ងៃ​ពុធ​។ បេសក​កម្ម​សំខាន់​លើក​នេះ​​ឆ្លុះ​បញ្ចាំង​នូវ​របត់​នយោបាយ​ដ៏​សំខាន់​។ នេះ​បើ​តាម​​​ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​ថ្លែង​នៅ​ក្នុង​សេច​ក្ដី​ប្រកាស​​​របស់​ខ្លួន​។

ការ​បញ្ជូន​នាវា​ចម្បាំង​​​វៀតណាម​ទៅ​ចូល​​ចត​នៅ​កំពង់​ផែ​របស់​​​ហ្វ៊ីលីពីន​លើក​នេះ​អាច​ចាត់​ទុក​ថា​ជា​ឱកាស​​របស់​​កង​ទ័ព​ល្បាត​ដែន​សមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ​ដើម្បី​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ស៊ី​ជម្រៅ​ ហើយ​ក៏​​ជា​ឱកាស​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​អនុវត្ត​ច្បាប់​សមុទ្រ, ចូល​រួម​ចំណែក​ថែ​រក្សា​សន្តិ​ភាព​, ស្ថិរ​ភាព, សន្តិ​សុខ​, ​​សុវត្ថិ​ភាព​នៅ​​លើ​លំហ​​​សមុទ្រ​ និង​​ដី​គោក​​។

ក្រសួង​ការ​ពារ​ជាតិ​វៀតណាម​ថ្លែង​បន្ត​ទៀត​ថា​វិញ្ញា​សា​សំខាន់​​ៗ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​លើក​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ស្វែង​រក, ការ​ជួយ​សង្គ្រោះ​, ការ​ទប់​ស្កាត់​អគ្គិ​ភ័យ និង​ការ​ពន្លត់​អគ្គិ​ភ័យ​នៅ​លើ​លំហ​សមុទ្រ​។ កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា​ វៀតណាម​បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ផ្លូវ​ការ​ទៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​ស្នើ​សុំ​សិទ្ធិ​ពង្រីក​ដែន​សមុទ្រ​របស់​ខ្លួន​លើ​ស​ពី​៣៧០​គីឡូម៉ែត្រ​ដូច​ដែល​ខ្លួន​មាន​នា​ពេល​បច្ចុប្បន្ន​​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​ក្រសួង​ការ​បរទេស​វៀតណាម។ ​ហ្វ៊ីលីពីន​បាន​ដាក់​ពាក្យ​ស្នើ​តាំង​ពី​មុន​វៀតណាម​ទៅ​ទៀត​​​​។ ​ប៉ុន្តែ​ប្រទេស​ចិន​​​ជំទាស់​យ៉ាង​ម៉ឺង​ម៉ាត់​​​ចំពោះ​សំណើ​របស់​វៀត​ណាម​​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ