ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អដ្ឋិធាតុ​អាកាសយានិក​ទាំង​២​រូប បាន​មក​ដល់​រោង​ពិធីបុណ្យ នៅ​រាជធានី​ភ្នំពេញ​ហើយ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ អិដ្ឋ​ធាតុអាកាស​យានិក​ពីរ​រូប គឺ​លោក ស៊ុន ផល្លា និង​លោក ខេ​ង ឆៃ​យុទ្ធ ត្រូវ​បាន​ដឹក​មក​ដល់​រោង​ពិធីបុណ្យ​នា​បរិវេណ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​ពោធិ​ចិន​តុង…

រាជធានី​ភ្នំពេញ ៖ អិដ្ឋ​ធាតុអាកាស​យានិក​ពីរ​រូប គឺ​លោក ស៊ុន ផល្លា និង​លោក ខេ​ង ឆៃ​យុទ្ធ ត្រូវ​បាន​ដឹក​មក​ដល់​រោង​ពិធីបុណ្យ​នា​បរិវេណ​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​ពោធិ​ចិន​តុង រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​នេះ ដើម្បី​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​ប្រពៃណី​ព្រះពុទ្ធ​សា​សា​នា បន្ទាប់​ពី​ស​.​ព​អាកាសយានិក​ទាំង​ពីរ​រូប បាន​បូជា​នៅ​នឹង​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ។

សូម​ជម្រាប​ថា សាកស​.​ព​អាកាសយានិក​ទ័ពអាកាស​ទាំង​២​នាក់ ដែល​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​២៩ និង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ កន្លង​មកនេះ មិន​ទាន់​បាន​យក​ចេញពី​ក្នុង​ព្រៃ​ភ្លាម​ៗ​នោះ​ទេ ដោយសារ​ព្រៃ​ក្រាស់ និង​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ជា​រៀងរាល់ថ្ងៃ ។
នៅ​ថ្ងៃ​ទី​៣១ ម្សិលមិញ​នេះ កម្លាំង​រុករក និង​សង្គ្រោះ​បាន​ច្រក​សាកស​.​ព​បម្រុង​សែង​កាត់​ព្រៃ​យក​មក​ឡើង​ឧទ្ទ​ម្ភា​គ​ចក្រ ដែល​នៅ​ចត​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ ពី​ទីនោះ​ដែរ ប៉ុន្តែ​ដោយសារ​អាកាសធាតុ​ភ្លៀង​ធ្លាក់​កាន់តែ​ខ្លាំង ហើយ​ព្រៃ​ក្រាស់​ស្នាប់ និង​ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ ចុះ​ភ្នំ ពិបាក​ពេក​នោះ ទើប​មិន​អាច​នាំ​យក​សាកសព​ចេញ​មក​បាន​។ លុះ​នៅ​វេលា​ម៉ោង​៣​ទៅ​៤​ល្ងាច ភ្លៀង​ចាប់ផ្ដើម​រាំងជា​បណ្ដើរ​ៗ កម្លាំង​រុករក ក៍បាន​ធ្វើ​ពិធី​បូ​ជាស​.​ពនៅ​ក្នុង​ព្រៃ​នោះ​តែ​ម្ដង​។ ពិធី​បូជា​តាំងពី​ម៉ោង​៥​ល្ងាច រហូត​ដល់​ម៉ោង​៨​យប់ ទើប​សុស​អស់ ។

នៅ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​នេះ កងកម្លាំង​ក៍បាន​ប្រមូល​អដ្ឋិធាតុ​ទាំង​២​រូប ហើយ​បាន​វេច​ខ្ចប់​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ចេញ​មក​កាន់​ឧទ្ទ​ម្ភា​គ​ចក្រ ដែល​មាន​ចម្ងាយ​ពី​ទីនោះ​ប្រហែល​២​គីឡូម៉ែត្រ ។ មិនដឹង​ថា ត្រូវ​ចំណាយពេល​ប៉ុន្មាន​ម៉ោង​នោះ​ទេ ប៉ុន្តែ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៤​នេះ អដ្ឋិធាតុ​របស់​អាកាសយានិក​ទាំង​ពីរ​នាក់ នឹង​នាំ​យក​មក​ដល់​ក្រុម​គ្រួសារ​នៅ​ឯ​ភ្នំពេញ នេះ​បើ​តាម​ការ​ផ្ដល់​ព័ត៌មាន ពី​លោក​ឧត្តមសេនីយ៍ត្រី គួ​យ សា​រឿ​ន ស្នងការ​រង​នគរបាល​ខេត្តពោធិ៍សាត់ ទទួល​ផែន​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ