ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ដាក់​ចេញ​គម្រោង​កម្ពុជា​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​ក​នៅ​តាម​ផ្លូវ​ក្នុង​ឆ្នាំ​២០២៥

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រកាស​ដាក់​ចេញ​គម្រោង កម្ពុជា​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​ក នៅ​តាម​ផ្លូវ ក្នុង​ឆ្នាំ​២០២៥ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រកាស​ដាក់​ចេញ​គម្រោង កម្ពុជា​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​ក នៅ​តាម​ផ្លូវ ក្នុង​ឆ្នាំ​២០២៥ ។

ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រ​ដ្ម​មន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ពិធី​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយ​មន្ត្រីរាជការ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា តាម​រយៈ​គម្រោង​នេះ​ក្រសួង ជំរុញ​ឱ្យ​មានការ​ប្រឡងប្រណាំង របស់​អាជ្ញាធរ​រាជធានី និង​ខេត្ត​នានា នៅ​កម្ពុជា ដើម្បី​ចូលរួម​បំផុសគំនិត​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​ក នៅ​តាម​ផ្លូវ ក្នុង​ឆ្នាំ​២០២៥ ជាមួយ​គ្នា​នេះ ខេត្ត​ណា ដែល​មិន​មាន​សំរាម​ប្លា​ស្ទិ​ក នៅ​តាម​ផ្លូវ នឹង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួងបរិស្ថាន ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​សាទរ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សំណាក់​សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ចូលរួម​យុទ្ធនាការ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក នៅ​ក្នុង​រាជធានី ខេត្ត​ទូ​ទាំង​ប្រទេស គឺ​ផ្តើម​ចេញពី​ការ​ចូលរួម​ប្តេជ្ញា​ចិត្ត និង​ការ​ចូលរួម​ធ្វើ​សកម្មភាព​សម្អាត​អនាម័យ​បរិស្ថាន និង​ចូលរួម​ប្លា​ស្ទិ​ក​យ៉ាង​ផុសផុល ។

សូម​រម្លឹក​ជូន​ថា តាម​រយៈ​យុទ្ធនាការ “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​” របស់​ក្រសួងបរិស្ថាន មាន​ប្រជាពលរដ្ឋ​ជាង ៨,៧ លាន​នាក់​ហើយ​បាន​ចូលរួម​នៅ​ក្នុង​យុទ្ធនាការ និង​បាន​ធ្វើ​ឱ្យ​កម្ពុជា​ស្អាត​មិន​មាន​សំរាម​ប្លា​ស្ទិ​ក ទន្ទឹម​នឹង​នេះ ក៏​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​ក​ប្រមាណ​ជាង ៧០% នៅ​ដើមឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ