ចុះបង្គ្រាបបទល្មើសនេសាទ នៅចំណុចស្ពានថ្ម ក្នុងស្រុកល្វាឯម ក្រោយប្រជាពលរដ្ឋរាយការណ៍តាមតេឡេក្រាម
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក…
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក…
ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក ញ៉ឹក សាត អភិបាលរងស្រុក, មន្ត្រីសង្កាត់រដ្ឋបាលជលផលស្រុក, កម្លាំងអធិការដ្ឋាននគរបាលស្រុក, កម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះបង្គ្រាបការលួចដាក់ស្បៃមុង យកកូនត្រី នៅចំណុចស្ពានថ្ម ស្ថិតនៅព្រំប្រទល់រវាងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម និងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ។
ការចុះបង្គ្រាបការលួចដាក់ស្បៃមុងយកកូនត្រីខាងលើនេះ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងគ្រុបតេឡេក្រាម ប្រជាពលរដ្ឋខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ។
ក្នុងសកម្មភាពចុះបង្គ្រាបនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានរឹបអូសវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន រួមមាន ៖ លូរស្បៃមុង ចំនួន៥មាត់, របាំងស្បៃមុង ៣០០ម៉ែត្រ, បង្គោលឬស្សី ចំនួន២០០ដើម។ ចំពោះឧបករណ៍នេសាទខុសច្បាប់ដែលបង្គ្រាបបាន ត្រូវបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែង តែម្តង ៕
ចែករំលែកព័តមាននេះ