ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទផ្លូវ​ជាតិ​លេខ​មួយ​មិន​អោយ​រថយន្ត​ធុន​ធ្ងន់​បើក នៅ​ព្រឹក​ថ្ងៃ ​៥ ខែសីហា

5 ខែ មុន

រដ្ឋបាល​ខេត្ត​នឹង​ធ្វើការ​បិទ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ស្រុក​កៀនស្វាយ រហូត​ដល់​អ្នក​លឿង ត្រើយ​ខាងលិច ចាប់ពី​ម៉ោង០០:០០ កណ្តាលអធ្រាត្រ រហូត​ដល់​ម៉ោង១៣:០០ រសៀល ថ្ងៃ​ទី​០៥ ខែសីហា…

រដ្ឋបាល​ខេត្ត​នឹង​ធ្វើការ​បិទ​ចរាចរណ៍​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ស្រុក​កៀនស្វាយ រហូត​ដល់​អ្នក​លឿង ត្រើយ​ខាងលិច ចាប់ពី​ម៉ោង០០:០០ កណ្តាលអធ្រាត្រ រហូត​ដល់​ម៉ោង១៣:០០ រសៀល ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ ដើម្បី​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង ​របស់​រដ្ឋបាល​ខេត្តកណ្តាល ​ចេញ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤​ ។ ដោយឡែកចំពោះ​រថយន្ត​គ្រួសារ​អាច​ធ្វើ​ចរាចរណ៍​បានជា​ធម្មតា ចំណែក​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ និង​រថយន្ត​ដឹក​អ្នកដំណើរ ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចូល​រាជធានី​ភ្នំពេញ អាច​ធ្វើ​ចរាចរណ៍​ចេញពី​ផ្លូវជាតិ​លេខ​១ ពី​អ្នក​លឿងត្រើយ​ខាងកើត វាង​តាម​ផ្លូវជាតិ​លេខ​១១ ដល់​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ បន្ត​មក​ផ្លូវជាតិ​លេខ​៨ ដល់​ស្ពាន​ព្រែក​តា​មា​ក់ ឆ្លងផ្លូវ​ជាតិ​លេខ​៦ និង​អាច​បន្ត​ធ្វើ​ដំណើរ​តា​មហាវិថី​ឈ្នះ​ឈ្នះ​ឆ្ពោះ​មក​ផ្លូវជាតិ​លេខ​៥​ ។

ចំពោះ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ និង​រថយន្ត​ដឹក​អ្នកដំណើរពី​រាជធានី​ភ្នំពេញ​ទៅ​អ្នក​លឿង អាច​វាង​ត្រឡប់​តាម​ទិស​ដៅ​ដូច​បាន​រៀបរាប់​ខាងលើ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ