ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​ក្មេង​ទំនើង០៨​នាក់ បង្ក​របួស​ស្នាម និង​វាយ​ខូចខាត​ម៉ូតូ​០១​គ្រឿង

4 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ តាម​ប្រមាញ់​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនេះ បាន​បង្ក​របួស​ស្នាម ទៅ​លើ​ជន​រង​គ្រោះ ២​នាក់ និង​ខូចខាត​ម៉ូតូ ០១​គ្រឿង…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ តាម​ប្រមាញ់​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម ក្រោយ​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនេះ បាន​បង្ក​របួស​ស្នាម ទៅ​លើ​ជន​រង​គ្រោះ ២​នាក់ និង​ខូចខាត​ម៉ូតូ ០១​គ្រឿង ។

លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១៧​និង​៥០​នាទី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​រេញ បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ ចំនួន​០២​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ ធៀប វ៉ា​ន់​ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​ម​នប់ ខេត្ត​ព្រះ​សីហ​នុ ។
និង​ទី​២. ឈ្មោះ ងៀ​ម ប៊ី​សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ស្នាក់​ភូមិ​ជ្រលង ឃុំ​ទឹកល្អក់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ប្តឹង​ទៅ​លើ​ក្រុម​ក្មេង​ទំនើង មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​ចំនួន​០៥​គ្រឿង បាន​ធ្វើ​សកម្មភាព​ដេញ​វាយ និង​បំផ្លាញ​ម៉ូតូ​របស់​ពូក​គេ កាលពី​វេលា​១៥​និង​០០​នាទី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​វាល​រេញ លើ​ដងផ្លូវ​ជាតិ​លេខ​៣ ខណៈ​ពេល​ជន​រង​គ្រោះ ឈប់​ម៉ូតូ​រង​ចាំ​មិត្តភក្តិ ហើយ​ត្រូវ​ក្រុម​ក្មេង​ទំនើង​ខាងលើ បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ រួច​ក៏​នាំ​គ្នា​ឈប់​ម៉ូតូ ចុះ​ដេញ​វាយ​ពួក​គេ ដោយ​ប្រើ​មួក​សុវត្ថិភាព ខ្សែ​ក្រ​វ៉ា​ត និង​ដុំ​ថ្ម បណ្តាល​ឲ្យ​រង​របួសស្រាល និង​ខូចខាត​ម៉ូតូ ចំនួន​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ បែក​ត្រង់​ចំណុច​តាប​ឡូ ចង្កៀង​មុខ និង​បាន​វាយបំបាក់​យក​ស្លាក​លេខ​ម៉ូតូ រួច​នាំ​គ្នា​គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ ដឹកនាំ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​រេញ ប៉ុស្តិ៍​សំរុង ប៉ុស្តិ៍​ជើងគោ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ ទើប​កំណត់​បាន​ក្រុម​ក្មេង​ទំនើង និង​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ បាន​ចំនួន​០៨​នាក់ ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

១.​ឈ្មោះ ឃឿ​ន រ៉ា​ម៉ី​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
២.​ឈ្មោះ សន សុខ​ទ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។
៣.​ឈ្មោះ ញ៉ តុង​ហាក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៤.​ឈ្មោះ ម៉ូ​ញ ចន្ទ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៥.​ឈ្មោះ លង ដេ​មី​ត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ជើងគោ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៦.​ឈ្មោះ ធន សំ​និ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៧.​ឈ្មោះ វណ្ណ សុ​ភ័​ក្រ​វិ​សិទ្ធ អាយុ​១៥​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។
៨.​ឈ្មោះ យ៉ុ​យ រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ និង​បក្ខពួក​ចំនួន​០៣​នាក់​ទៀត ពុំ​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ស្រុក​ព្រៃ​នប់ ដកហូត​បា​នវ​ត្តុ​តាង រួម​មាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៦ ដំឡើង​តែម ឆ្នាំ​២០២២ បិទ​ស្គុ​ត​ពណ៌​ស គ្មាន​ស្លាក​លេខ ។
-​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ព្រះ​សីហ​នុ 1G-6844 ។
-​ម៉ូតូ ០១​គ្រឿង ម៉ាក nex សេរី​ឆ្នាំ​២០២៤ ពណ៌​ស លាយ​ក្រហម ស្លាក​លេខ​ភ្នំពេញ 1KI-8703 ។

លោក​វរសេនីយ៍ឯក អ៊ួ​ង វុ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រៃ​នប់ បញ្ជាក់​ថា មូលហេតុ​បណ្តាល​មក​ពី​ក្រុម​ក្មេង​ទំនើង​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​គ្នា តាម​ប្រព័ន្ធ​ឆាត ហ្វេ​ស​ប៊ុ​ក នា​ពេល​កន្លង​មក ។

បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង និង​វ​ត្តុ​តាង ត្រូវ​បាន​នាំ​យក​មក​អធិការដ្ឋាន​ន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ