ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ដាក់​ផែនការ​រឹត​បន្តឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់ សម្រាប់​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​អោយ​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ដំណើរការ​ទៅ​ដោយ​រលូន មាន​ភាព​គគ្រឹកគគ្រេង ធានា​បាន​ទាំង​សន្តិសុខ សុវត្ថិភាព នៅ​រាត្រី​ថ្ងៃ​ទី​៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អោយ​ពិធី​អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ដំណើរការ​ទៅ​ដោយ​រលូន មាន​ភាព​គគ្រឹកគគ្រេង ធានា​បាន​ទាំង​សន្តិសុខ សុវត្ថិភាព នៅ​រាត្រី​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៤​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ ជា​ថ្មី​ម្តងទៀត ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ ដែល​បាន​រៀប​តាម​ផែន​នីមួយ​ៗ ។

ក្នុង​កិច្ចប្រជុំ​នេះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​កងកម្លាំង​មាន​សមត្ថកិច្ច ចំណុះ​អោយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

តាម​គម្រោង ដែល​បាន​រៀបចំ នៅ​ថ្ងៃ​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ពោល​គឺ​នៅ​រាត្រី​ថ្ងៃ​ទី​៥ សីហា មាន​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​មួយ នៅ​កោះ​ពេជ្រ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ការ​ប្រគុំ​តន្ត្រី ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង ១​ម៉ឺន​នាក់ មានការ​រៀបចំ​បាញ់​កាំ​ជ្រូ​ច នៅ​ទន្លេ ៤​មុខ ចំនួន​២​លើក ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ នឹង​បើក​ការដ្ឋាន​នៅ​ថ្ងៃ​ទី​៥ សីហា ២០២៤ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។
ក្នុងអំឡុងពេល នៃ​ការ​បើក​ការដ្ឋាន​នេះ នៅ​ពេល​ព្រឹក គ្រប់​ខណ្ឌ គ្រប់​មន្ទីរ ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​អបអរសាទរ ពិធី​បើក​ការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ នៅ​តាម​អង្គភាព​របស់​ខ្លួន អោយ​បាន​សម​ស្រប ទាំង​ការ​ដាក់​ទង់ជាតិ ទង់សាសនា និង​ការ​ទូងស្គ អោយ​មាន​ភាព គគ្រឹក​គ​គ្រែង​ក្នុង​ស្មារតី​ជាតិ​តែ​មួយ​។ ដោយឡែក វិហារ​សាសនា​នានា នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៏​មានការ​ទូងស្គ បែប​នេះ​ផង​ដែរ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា សម្រាប់​ពេល​រាត្រី​ថ្ងៃ​០៥ សីហា នៅ​កោះ​ពេជ្រ យើង​មានការ​រៀបចំ​ការ​ប្រគុំ​តន្ត្រី ដែល​មាន​សិល្បករ និង​កីឡាករ​ល្បី​ៗ​របស់​កម្ពុជា និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង ១​ម៉ឺន​នាក់ ជាមួយនឹង​ការ​បាញ់​កាំ​ជ្រូ​ច​ចំនួន​២​លើក នៅ​ម៉ោង​៧​និង​២០​នាទី​១​លើក និង​នៅ​ម៉ោង​៩​និង​៩​នាទី​មួយ​លើក​ទៀត ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ការពារ​សន្តិសុខ សណ្តាប់​ក្នុង​ពិធី​ខាងលើ​នេះ អោយ​បាន​ល្អ ដោយ​ចាប់ផ្តើម​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ចាប់ពី​ពេល​នេះ​តទៅ​។ បន្ថែម​ពី​នេះ ការ​រៀបចំ​អនាម័យ បរិស្ថាន​ក៏​ត្រូវធ្វើ​ឡើង​អោយ​បាន​ស្អាត​ព្រម​ៗ​គ្នា​ដែរ ។

លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​ក្រុម​អ្នក​ព័ត៌មាន​ចុះ​ផ្តិត​យក​រូបភាព នៃ​សកម្មភាព​ទូងស្គរ អបអរសាទរ ថ្ងៃ​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ថ្ងៃ​ទី​៥ សីហា តាម​ទីតាំង​ផ្សេង​ៗ ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ និង​ផុសផុល​ព្រោះ​វា​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ លើក​ទី​១ របស់​កម្ពុជា ។

គួរ​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១ នៅ​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ​នេះ ដោយ​គ្រោង​នឹង​បើក​ការដ្ឋាន​នា​ថ្ងៃ​ទី​០៥ សីហា ២០២៤ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ