(ប៉ារីស)៖ អត្តពលិកចិន កូរ៉េខាងត្បូង និងកូរ៉េខាងជើង ថត Selfie ជាមួយគ្នា បន្ទាប់ពីពិធីប្រគល់មេដាយត្រូវបានមហាជនទូទាំងពិភពលោកសរសើរថាបង្ហាញពី «ស្មារតីកីឡាអូឡាំពិក»។

កាលពីពេលថ្មីនេះ អត្តពលិកចិន Wang Chuqin និង Sun Yingsha បានយកឈ្នះអត្តពលិកកូរ៉េខាងជើង Ri Jong-sik និង Kim Kum-yong ដោយពិន្ទុ ៤-២ និងបានឈ្នះមេដាយមាស។ ឈរនៅលេខរៀងទី៣ គឺអត្តពលិកកូរ៉េ Lim Jong-hoon និង Shin Yu-bin ដែលបានយកឈ្នះក្រុមហុងកុង ៤-០ ឈ្នះបានមេដាយសំរឹទ្ធ។
នៅលើវេទិកាទទួលមេដាយ អត្តពលិកចំនួន៦នាក់មកពីប្រទេសផ្សេងគ្នាថតរូប Selfie រួមគ្នាដោយអត្តពលិកកូរ៉េខាងត្បូង Lim Jong-hoon កាន់កាមេរ៉ា។ មហាជនលើកឡើង នេះប្រហែលជារូបថតដែលមានអត្ថន័យបំផុតពីព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស។ ហើយនេះគឺជាស្មារតីអូឡាំពិកពិតប្រាកដ! រូបថតជាក្រុមដ៏កក់ក្តៅរបស់អត្តពលិកចិន កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង៕

ចែករំលែកព័តមាននេះ