ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ពុល​អន្ទង់​អាំង​ស្លា.ប់​ម្នាក់ និង​ក្អួ.ត​ច.ង្អោរ និង​រា.ក​រូស​១៤០​នាក់

4 ខែ មុន

​ក្រុង​តូក្យូ៖ មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​អន្ទង់​ទៀត​ហើយ​។ កាល​ពី​ម្សិល​មិញ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​គ្រូ​ពេទ្យ​ជន​ជាតិ​វៀតណាម​វះ​កាត់​ពោះ​វៀន​របស់​បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​​នៅ​មន្ទីរ​ពេទ្យ​ទី​ក្រុង​ហាណូយ​ដើម្បី​យក​អន្ទង់​ចេញ​ពី​ក្នុង​ខ្លួន​គាត់​។​ ដោយ​ឡែក​ ថ្ងៃ​នេះ​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ពុល​អន្ទង់​នៅ​ប្រទេស​ជប៉ុន​វិញ​ម្ដង​។ អន្ទង់​អាំង​ជា​​ប្រភេទ​អាហារ​ដ៏​ពេញ​និយម​​​នៅ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​មាន​រឿង​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​១​កើត​ឡើង​ដោយ​សារ​​បរិភោគ​អន្ទង់​អាំង។ ​​ជន​ជាតិ​ជប៉ុន​ម្នាក់​ស្លាប់​ និង​ជាង​១៤០​នាក់​ទៀត​ធ្លាក់​ខ្លួន​ដោយ​សារ​ពុល​អាហា​ប្រភេទ​នេះ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ម្ចាស់​​ផ្សារ​ទំនើប​​ដែល​មាន​ហាង​លក់​អន្ទង់​អាំង​បើក​តូប​លក់​នៅ​​ក្នុង​ផ្សារ​នោះ​។​…

​ក្រុង​តូក្យូ៖ មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​អន្ទង់​ទៀត​ហើយ​។ កាល​ពី​ម្សិល​មិញ​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​គ្រូ​ពេទ្យ​ជន​ជាតិ​វៀតណាម​វះ​កាត់​ពោះ​វៀន​របស់​បុរស​ជន​ជាតិ​ឥណ្ឌា​ម្នាក់​​នៅ​មន្ទីរ​ពេទ្យ​ទី​ក្រុង​ហាណូយ​ដើម្បី​យក​អន្ទង់​ចេញ​ពី​ក្នុង​ខ្លួន​គាត់​។​ ដោយ​ឡែក​ ថ្ងៃ​នេះ​មាន​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​ការ​ពុល​អន្ទង់​នៅ​ប្រទេស​ជប៉ុន​វិញ​ម្ដង​។

អន្ទង់​អាំង​ជា​​ប្រភេទ​អាហារ​ដ៏​ពេញ​និយម​​​នៅ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​ថ្មី​ៗ​នេះ​មាន​រឿង​ដ៏​គួរ​ឱ្យ​សោក​ស្ដាយ​១​កើត​ឡើង​ដោយ​សារ​​បរិភោគ​អន្ទង់​អាំង។ ​​ជន​ជាតិ​ជប៉ុន​ម្នាក់​ស្លាប់​ និង​ជាង​១៤០​នាក់​ទៀត​ធ្លាក់​ខ្លួន​ដោយ​សារ​ពុល​អាហា​ប្រភេទ​នេះ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ម្ចាស់​​ផ្សារ​ទំនើប​​ដែល​មាន​ហាង​លក់​អន្ទង់​អាំង​បើក​តូប​លក់​នៅ​​ក្នុង​ផ្សារ​នោះ​។​

​អ្នក​គ្រប់​គ្រង​ផ្សារ​ទំនើប​ខាង​លើ​​សូម​អភ័យ​ទោស​ចំពោះ​​បញ្ហា​ដែល​បាន​កើត​ឡើង​ដែល​​ធ្វើ​ឱ្យ​អតិ​ថិ​ជន​ជួប​នឹង​បញ្ហា​នេះ​បន្ទាប់​ពី​ពួក​គេ​ទិញ​បាយ​​​ប្រអប់​សម្រាប់​ញ៉ាំ​ពេល​ថ្ងៃ​ត្រង់ និង​មាន​អន្ទង់​អាំង​សម្រាប់​ញ៉ាំ​ជា​មួយ​បាយ​នោះ​​។ ក្រោយ​ពេល​បរិភោគ​រួច​ ពួក​គេ​​​ចាប់​ផ្ដើម​ក្អួត​ចង្អោរ និង​រាក​រូស​ដោយ​សារ​ជាតិ​ពុល​ជ្រាប​ចូល​ទៅ​ក្នុង​សរីរៈ​រាង​កាយ​របស់​ពួក​គេ​។​

នៅ​ក្នុ​ងចំណោម​ជន​រង​គ្រោះ​ទាំង​នោះ អតិថិជន​ម្នាក់​​ជា​ស្ត្រី​វ័យ​​​៩០​ឆ្នាំ​​ប្លាយ​បាន​ស្លាប់​។ នេះ​បើ​យោង​តាម​អ្នក​គ្រប់​គ្រង​ផ្សារ​ទំនើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​។ គាត់​បាន​ឱន​ក្បាល​​​ចុះ​ក្រោម​​បន្តិច​ដើម្បី​ជា​ការ​សូម​ទោស​ និង​​សម្ដែង​មរណៈ​​ទុក្ខ​​ដ៏​​ស្មោះ​អស់​ពី​ដួង​ចិត្ត​​​ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​ជន​រង​គ្រោះ​។ នៅ​ក្នុង​មុខ​ទំនិញ​ដែល​អតិថិជន​ទិញ​យក​ទៅ​បរិ​ភោគ​នោះ​មាន​អន្ទង់​អាំង​ដែល​ចម្អិន​តាម​ប្រពៃណី​របស់​ជប៉ុន​។ នោះ​​ជា​ប្រភេទ​​អន្ទង់​ប្រឡាក់​គ្រឿង​ ទឹក​ស៊ីអ៊ីវ និង​ស្រា​ស​ ហើយ​ដោត​នឹង​តម្បុត​យក​ទៅ​អាំង​។​

សូម​ជម្រាប​ថា​សត្វ​​អន្ទង់​​ត្រូវ​មនុស្ស​​បរិភោគ​ទូទាំង​ពិភព​លោក​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ទេ​​បើ​សិន​អន្ទង់​នោះ​មាន​អនាម័យ​គ្រប់​គ្រាន់​ និង​គ្មាន​មេរោគ​អ្វី​នៅ​ក្នុង​ខ្លួន​។ ជា​ពិសេស ប្រជា​ជន​នៅ​ទ្វីប​អាស៊ី​និយម​ចូល​ចិត្ត​បរិភោគ​ណាស់​​។ នៅប្រទេស​ជប៉ុន​ គេ​​​ឃើញ​ថា​ប្រជា​ជន​​​​​បរិភោគ​អន្ទង់​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ លទ្ធ​ផល​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​សុខា​ភិបាល​​រក​ឃើញ​ថា​នៅ​ក្នុង​អន្ទង់​អាំង​ដែល​អតិ​ថិជន​បរិភោគ​ទៅ​ធ្វើ​ឱ្យ​ធ្លាក់​ខ្លួន​ឈឺ​សឹង​ស្លាប់​សឹង​រស់​​​នោះ​មាន​ផ្ទុក​បាក់​តេរី​ចម្លែក​​មួយ​ប្រភេទ។

ម្ចាស់​ហាង​លក់​អន្ទង់​អាំង​ខាង​លើ​នេះ​​ថ្លែង​ថា​ខ្លួន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​អ្វីដែល​បាន​កើត​ឡើង​ ហើយ​ក៏​សោក​ស្ដាយ​សម្បើម​ណាស់​ចំពោះ​ហេតុ​ការណ៍​នេះ​។ យើង​នឹង​សហ​ការ​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញា​ធរ​សុខា​ភិបាល​។ ​ហាង​លក់​អន្ទង់​អាំង​នៅ​ក្នុង​ផ្សារ​ទំនើប​ដែលកើត​មាន​ការ​ពុល​ចំណី​អាហារ​នោះ​ជា​ហាង​ដែល​មាន​​ទី​ស្នាក់​ការ​ធំ​​នៅ​ទីក្រុង​តូក្យូ​។ ​​សា​ខា​​នៅ​ក្នុង​ផ្សារ​ទំនើប​ខាង​លើ​នេះ​ជា​អ្នក​រ៉ាប់​រង​ចម្អិន​ និង​លក់​អន្ទង់​អាំង​ទៅ​ឱ្យ​អតិថិ​ជន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ