រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយូតារៃ Toyota Raize មួយគ្រឿង ជិះដោយក្មេងប្រុស ២នាក់បងប្អូន ក៏បានជ្រុលចង្កូតទៅ
បុករះម៉ូតូកង់ឥណ្ឌា ចំនួន០២គ្រឿង ក្នុងទិសដៅស្របគ្នា បណ្តាលអោយប្រឡាប់ និងជ្រុលទៅទៅបុកជាមួយរថយន្ត មួយគ្រឿង ម៉ាក Lexus RX300 និងរថយន្តម៉ាក Toyota Prius ជាបន្តបន្ទាប់ទៀត បណ្តាលឲ្យរងការខូចខាត ។ ទោះបីជាយ៉ាងណា ចាត់ទុកជាសំណាងល្អ ពុំបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង៥០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅខាងជើងអង់តែនទួលគោក ដែលស្ថិតនៅចំណុចផ្លូវ៣៥៥ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តដែលបង្កគ្រោះថ្នាក់រថយន្តម៉ាកតូយូតារៃ ពណ៌សពាក់ស្លាក់លេខភ្នំពេញ 2BZ-7868 បើកបរដោយក្មេងជំទងម្នាក់ រួមដំណើរជាមួយក្មេងម្នាក់ទៀត ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរតាមផ្លូវលេខ៣៥៥ ក្នុងទិសដៅ ពីជើង ទៅត្បូង ដោយល្បឿនលឿន ក៏បានជ្រុលទៅបុកកង់បី ២គ្រឿង ក្នុងទិសដៅស្របគ្នាជាបន្តបន្ទាប់ បណ្តាលអោយក្រឡាប់ទាំង២ ។ បន្ទាប់ពីគ្រោះថ្នាក់ រថយន្តបន្តល្បឿនទៅបុកម៉ាក Lexus RX300 មួយគ្រឿង និងរថយន្តម៉ាក Toyota Prius មួយគ្រឿងទៀត ។
នៅក្នុងគ្រោះថ្នាក់ បណ្តាលអ្នករត់ម៉ូតូកង់៣ម្នាក់ បានរងរបួសស្រាល និងបង្កអោយម៉ូតូកង់បី ចំនួន២គ្រឿង និងរថយន្ត២គ្រឿង បានរងការខូចខាត ។ ដោយឡែក រថយន្តបង្ក ខ្ទេចមុខធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្រួលចរាចរណ៍ និងទាក់ទងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីវាស់វែង និងសម្របសម្រួលដោះស្រាយសងការខូខាត ៕










ចែករំលែកព័តមាននេះ