ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​បិទផ្លូវ ព្រោះ​មិន​សង​ប្រាក់​… ថៅកែ​នាំ​គ្នា​ដឹក​ដី​លើ​ផ្លូវជាតិ​លេខ​៤យ៉ាង​អាក្រក់

4 ខែ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​២ និង​៣០​ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីតាំង​ទំនាស់​រឿង​ចាក់​ដី​សាងសង់​រោងចក្រនៅ​ទំនប់​អូរ​ក្រាំង​អំបិល បន្ទាប់​ពី​ពលរដ្ឋ​ម្ចាស់​ដីបិទផ្លូវ​មិន​ឲ្យ​ក្រុម​ឡាន​ដឹក​ដី​របស់​លោក លឹ​ម ចាន់​ថុ​ល រត់​កាត់​ដី​របស់​គេ…

ខេត្តកំពង់ស្ពឺ ៖ នៅ​រសៀល​ថ្ងៃ​ទី​២ និង​៣០​ខែកក្កដា ឆ្នាំ​២០២៤ នៅ​ទីតាំង​ទំនាស់​រឿង​ចាក់​ដី​សាងសង់​រោងចក្រនៅ​ទំនប់​អូរ​ក្រាំង​អំបិល បន្ទាប់​ពី​ពលរដ្ឋ​ម្ចាស់​ដីបិទផ្លូវ​មិន​ឲ្យ​ក្រុម​ឡាន​ដឹក​ដី​របស់​លោក លឹ​ម ចាន់​ថុ​ល រត់​កាត់​ដី​របស់​គេ រួច​មក ពេល​នេះ ថៅកែ​ថុ​ល បាន​បញ្ជា​ឲ្យ​ឡាន​ដឹក​ដី​កូនចៅ​ខ្លួន រត់​លើ​ផ្លូវជាតិ​លេខ​៤យ៉ាង​អនាធិបតេយ្យ​បំផុត ។

ការ​ដឹក​ដី​របស់​ក្រុម​ថៅកែ លឹ​ម ចាន់​ថុ​ល នេះ​បង្ក​ឲ្យ​ប្រឡាក់​ផ្លូវ ពិបាក​ដល់​ពលរដ្ឋ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង ជាង​នេះ​ទៅ​ទៀត ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់ ធ្វើ​ឲ្យ​ផ្លូវបែក​ភក់ ពេញ​ផ្លូវ ជា​ពិសេស​អាច​បង្ក​ឲ្យ​អ្នកដំណើរ​ដោយ​ម៉ូតូ​ងាយ​រងគ្រោះថ្នាក់​បំផុត ។

យោង​តាម​ប្រភព ដែល​ស្និទ្ធិ​នឹង​ថៅកែ​ថុ​ល​បាន​បង្ហើប​ថា ថៅកែ​ថុ​ល ​គឺមាន​​លោក អ៊ី លាង​អេ​ង ជា​អ្នកបញ្ជា​ឲ្យ​ឡាន​ដឹក​ដី​ទាំងនោះ រត់​តាម​ផ្លូវជាតិ​លេខ​៤ នោះ​ដែរ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើងជា​ច​ម្ង​ល់​ថា ពួក​គាត់​ឆ្ងល់​ណាស់ អាជ្ញាធរ​ស្រុក​សំរោង​ទង ទាំងមូល​ហាក់បីដូចជា​មិនសូវ​អើពើ​ទាល់តែ​សោះ នូវ​រាល់​សកម្មភាព​របស់​ថៅកែ​ថុ​ល និង​លោក អ៊ី លាង​អេ​ង តែបើ​ពលរដ្ឋ ឬ​ក្រុម​លោក អ៊ឹម សុ​ជាតិ នាំ​គ្នា​តវ៉ា យក​លុយ​ថ្លៃ​ដី​អស់លោក​ទាំងនោះ មិន​អើពើ​ស្វះស្វែង​អន្តរាគមន៍​សោះ ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ លោក លឹ​ម ចាន់​ថុ​ល និង​បក្សពួក​បាន​គ្នា​ទៅ​ដក​បង្គោ​ល​របង​ដី​របស់​ពលរដ្ឋ​ពួក​គាត់​ មិនឃើញ​អស់លោក​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ណាមួយ​ចេញ​មុខ​មក​អន្តរាគមន៍​សោះ អស់លោក​ធ្វើ​នេះ ហាក់បីដូចជា​លំអៀង​ទៅ​រក​អ្នកមាន​លុយ​ពេក​ហើយ ។ រឿង​ដក​បង្គោលរបង​នេះ នៅ​មិន​ទាន់​ចប់​ទេ ដោយ​ពលរដ្ឋ​រង់ចាំ​ចំណាត់ការ​ផ្លូវច្បាប់ ទៅ​លើ​ថៅកែ​ថុ​ល ។ ពលរដ្ឋ​រង់ចាំ​មើល​ថា តើ​នៅ​ពេល​ពលរដ្ឋ​ប្តឹង​លោក លឹ​ម ចាន់​ថុ​ល តើ​អ្នក​ណា​ចេញ​មុខ​រត់ការ ?

យោង​តាម​ប្រភព​ពី​មន្ត្រី នៃ​មន្ទីរ​រ៉ែ មួយ​រូប បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា កន្លង​មក ខាង​ជំនាញ​បាន​ចុះ​វាស់វែង​រណ្តៅ​ដី​របស់​លោក លឹ​មចាន់​ថុ​ល ម្តង​ហើយ​ឃើញ​ថា ជី​ល​ខុស​លក្ខណៈ​បច្ចេកទេស (​ជ្រៅ​លើស​កំណត់​ក្រសួង​) តែ​មិនដឹង​ថា លោក​ប្រធាន​មន្ទីរ គិត​យ៉ាងណា​នោះ​ទេ​ឃើញ​ស្ងាត់ឈឹង​បាត់​ទៅ ។ ករណី​នេះ មាន​តែ​ខាង​ជំនាញ​ក្រសួង​ទេ ទើប​ចាត់ការ​បាន ព្រោះ​អ្នកតា​នៅ​ខាង​ណេះ ដូច​ជា​ត្រូវ​សំណែន​គេ​អស់ហើយ ។

ដោយឡែក ករណី​ឡាន​ដឹក​ដី​រត់​លើ​ផ្លូវជាតិ​លេខ​៤​នេះ តើ​លោក​ប្រធាន​មន្ទីរ​សាធារណការ មាន​ជ្រាប​រឿង​នេះ​ដែរ ឬទេ ? បើ​លោក​មិន​ទាន់​ជ្រាប​ទេ តាម​រយៈ​ការ​ផ្សាយ​នេះ សូម​លោក​ជួយ​ចាត់​វិធានការ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ដឹក​ដី​រត់​លើ​ផ្លូវជាតិ​លេខ​៤​នេះ​ទៀត ព្រោះ​ងាយ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។

ពាក់​ព័​ន្ឋ​ករណី​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើង មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​ប្រធាន​មន្ទីរ​សា​ធារ​ណការ និង​សាមីខ្លួន​ពាក់​ព័​ន្ឋបាន​ទេ ដោយ​ពុំ​មាន​លេខ​ទំនាក់ទំនង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ