ស្មានថាកា.ត់ត! រូបភាពកីឡាករជិះស្គីលើទឹក ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក កំពុងល្បីពេញពិភពលោក
(អូឡាំពិក)៖ រូបភាពរបស់ អត្តពលិកប្រេស៊ីល លោក Gabriel Medina ឈរកណ្តាលអាកាស អបអរជ័យជម្នះ នៅឯកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ បង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក…
(អូឡាំពិក)៖ រូបភាពរបស់ អត្តពលិកប្រេស៊ីល លោក Gabriel Medina ឈរកណ្តាលអាកាស អបអរជ័យជម្នះ នៅឯកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ បង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក…
(អូឡាំពិក)៖ រូបភាពរបស់ អត្តពលិកប្រេស៊ីល លោក Gabriel Medina ឈរកណ្តាលអាកាស អបអរជ័យជម្នះ នៅឯកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ បង្កភាពភ្ញាក់ផ្អើលទូទាំងពិភពលោក ដែលគេចាត់ទុកថានេះជារូបភាពដ៏អស្ចារ្យប្រចាំព្រឹត្តិការណ៍កីឡាអូឡាំពិក២០២៤។
នៅក្នុងជុំទី៣ នៃវិញ្ញាសារជិះស្គីលើទឹកនៅឯកីឡាអូឡាំពិករដូវក្តៅឆ្នាំនេះ អត្តពលិកប្រេស៊ីល Gabriel Medina ទទួលបាន ៩.៩ពិន្ទុ ដែលជាពិន្ទុខ្ពស់ក្នុងប្រវត្តិសាស្ត្រនៃការប្រកួត។នៅពេលអបអរសាទរចុងបញ្ចប់នៃការប្រកួតប្រជែង Medina បានបង្កើតឈុតឆាកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយឈរនៅអណ្តែតកណ្តាលអាកាសជាមួយនឹងក្តារបន្ទះរបស់គាត់។
កំណត់ត្រាពិន្ទុ ៩.៩ជួយ Medina ឆ្លងផុតជុំទី៣ ហើយនឹងប្រកួតប្រជែងក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅព្រឹកព្រលឹមថ្ងៃទី៣១ ខែកក្កដា។ សូមរំលឹកថាវិញ្ញាសាកីឡាជិះស្គីលើទឹក បានរៀបចំនៅកោះ Tahiti ជាទឹកដីបារាំងមានចំងាយ ១៦០០០គីឡូម៉ែត្រពីទីក្រុងប៉ារីស៕
ចែករំលែកព័តមាននេះ