ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ពិ​ដាន​សំណង់​រោងចក្រ​នៅ​តាម​ផ្លូវ​៤១ សំណាង​​មិន​គ្រោះថ្នាក់​ដល់​មនុស្ស

4 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៧ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នេះ មាន​ករណី​បាក់​ស្រុត​ដំបូល​អគារ​រោងចក្រ​កំពុង​សាងសង់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន Ventura leatherwear…

ខេត្តកំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៧ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ នេះ មាន​ករណី​បាក់​ស្រុត​ដំបូល​អគារ​រោងចក្រ​កំពុង​សាងសង់​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន Ventura leatherwear (CD) Co.,Ltd មាន​អាសយដ្ឋាន​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្រុត​ដំបូល​អគារ​កំពុង​សាងសង់​នេះ មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កម្មករ​នោះ​ទេ ព្រោះ​ក្រុម​កម្មករ​មិន​ទាន់​ចាប់ផ្តើម​ធ្វើ​ការងារ​នៅ​ខាងក្នុង​អគារ​នៅឡើយ ។ ប្រភព​បន្ត​ថា តាម​កា​សាកសួរ​ព័ត៌មាន​ទៅ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​បានឱ្យ​ដឹង​ថា អគារ​មាន​ទំហំ​៤,០០០​ម៉ែត្រការ៉េអគារ​ដែល​កំពុង​សាងសង់​នេះ គឺជា​អគារ​សាងសង់​ថ្មី ជា​អគារ​ដែល​ថៅកែ​តម្រូវ​ឱ្យធ្វើ​ជា​អគារ​ផលិតកម្ម​គំរូ ជា​ន្លែ​ង​ច្នៃ​ម៉ូ​ដ និង​ជា​កន្លែង​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ ដែល​ត្រូវធ្វើ​ឱ្យ​បាន​ល្អ​បំផុត ។

សូម​បញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ លោកស្រី​ថៅកែ​ក្រុមហ៊ុន​បាន​មក ហើយ​បាន​ទៅ​ពិនិត្យ​ស្ថានភាព​សំណង់ ហើយ​ថៅកែ​បាន​កត់​សម្គាល់ថា អគារ​នេះ ធ្វើ​មិន​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែល​គាត់​ចង់បាន នឹង​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ធ្វើការ​កែសម្រួល​ផ្នែក​ដំបូល​ឡើង​វិញ ។

លុះដល់​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​៧ និង​១០​នាទី​ព្រឹក ស្រាប់តែ​ដំបូល​អគារ​បាន​បាក់​ស្រុត​ចុះ​មក​តែ​ម្តង ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ដោយសារ​ជា​អគារ​ថ្មី​កំពុង​សាងសង់ ដូចនេះ​មិន​ទាន់​មាន​កម្មករ​បំពេញការងារ​នៅ​ក្នុង​អគារ​នេះ​ទេ គឺ​មាន​តែ​កម្មករ​សំណង់ ហើយ​នៅ​ម៉ោង​៧ និង​១០​នាទី​នេះ កម្មករ​សំណង់​ក៏​មិន​ទាន់​ចូល​ធ្វើ​ការងារ​នោះ​ដែ ដូចនេះ មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ក្រុមហ៊ុន​នេះ ជា​ក្រុមហ៊ុន​ផលិត​កាបូប មាន​កម្មករនិយោជិត​សរុប​៧,៦៦០​នាក់ ស្រី​៤៣២,៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ