ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយស.ពអាកាសយានិកម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ដែលចម្ងាយជាង២១០ម៉ែត្រពីចំណុចឧទ្ធម្ភាគចក្រធ្លាក់

11 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ព័ត៌មាន​បឋម ! មុន​នេះ​បន្តិច ! កម្លាំង​រុករក​បាន​ប្រទះ​ឃើញ​ស​.​ព​អាកាសយានិក​ម្នាក់​ទៀត​ហើយ ដោយ​រូប​គាត់​មានឈ្មោះ ស៊ុន ផល្លា…

ខេត្តពោធិ៍សាត់ ៖ ព័ត៌មាន​បឋម ! មុន​នេះ​បន្តិច ! កម្លាំង​រុករក​បាន​ប្រទះ​ឃើញ​ស​.​ព​អាកាសយានិក​ម្នាក់​ទៀត​ហើយ ដោយ​រូប​គាត់​មានឈ្មោះ ស៊ុន ផល្លា ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​ជើងភ្នំ​យ៉ាវ​យ៉ៃ ដែល​មាន​ចម្ងាយ​ជាង​២១០​ម៉ែត្រ ពី​ចំណុច​ឧទ្ធម្ភាគចក្រ​ធ្លាក់ ។នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ។

ដោយឡែក លោក ខេ​ង ឆៃ​យុទ្ធ ស.ព​របស់​គាត់​ គឺ​ស្លា.ប់​នៅ​លើ​កៅអី​យន្តហោះ​តែ​ម្តង ហើយ​តាម​ការ​សន្និដ្ឋាន​អាច​ស្លា.ប់​ពេល​យន្តហោះ​ធ្លាក់​ភ្លាម​ៗ​នោះ​ ។

សូមបញ្ជាក់ថា ទ្ធម្ភាចក្រ Z-9 មានលេខសម្គាល់ MH-912 របស់កងទ័ពអាកាសកម្ពុជាបានបាត់ទំនាក់ទំនងជាមួយបញ្ជាការដែនអាកាសទាំងស្រុង តាំងពីថ្ងៃទ១២ ខែកក្កដា ក្នុងអំឡុងពេលហ្វឹកហាត់រយៈចម្ងាយឆ្ងាយ ផ្គួបផ្សំជាមួយនឹងអាកាសធាតុពុំសូវអំណោយផល ។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ២០២៤​នេះ កម្លាំង​រុករកបាន​ប្រទះ​ឃើញ សា.កស.ព​អាកាសយានិក​ទាំង ២​នាក់​ហើយ ដោយ​លោក ខេ​ង ឆៃ​យុទ្ធ បាន​ស្លា.ប់​នៅ​លើ​កៅអី​យន្តហោះ និង​លោក ស៊ុន ផល្លា ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​ជើងភ្នំ​យ៉ាវ​យ៉ៃ ដែល​មាន​ចម្ងាយ​ជាង ២១០​ម៉ែត្រ ពី​ចំណុច​ឧទ្ធម្ភាគចក្រ​ធ្លាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ